រុស្ស៊ីព្រមានថា ការមិនអើពើរបស់សហរដ្ឋអាមេរិកចំពោះផលប្រយោជន៍ប្រទេសដទៃ នឹងដឹកនាំទៅរកហានិភ័យនុយក្លេអ៊ែរកាន់តែខ្លាំង

ម៉ូស្គូ៖ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើបណ្តាញសង្គម Telegram នៅថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិកនៅតែបន្តធ្វើសកម្មភាពដោយមិនគិតពីសន្តិសុខ និងផលប្រយោជន៍របស់ប្រទេសដទៃ ប្រការនេះនឹងនាំឱ្យមានការកើនឡើងហានិភ័យនៃជម្លោះនុយក្លេអ៊ែរ។

អ្នកការទូតរុស្ស៊ីបានព្រមានថា ថ្ងៃនេះ សហរដ្ឋអាមេរិកនៅតែបន្តធ្វើសកម្មភាពដោយមិនគិតពីសន្តិសុខ និងផលប្រយោជន៍របស់ប្រទេសដទៃ ប្រការនេះជាការរួមចំណែកដល់ការកើនឡើងហានិភ័យនៃជម្លោះនុយក្លេអ៊ែរ។

ជំហានរបស់សហរដ្ឋអាមេរិកដើម្បីចូលរួមបន្ថែមទៀតនៅក្នុងការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ីក្នុងបរិបទនៃវិបត្តិអ៊ុយក្រែន គឺពោរពេញដោយការកើនឡើងដែលមិនអាចស្មានទុកជាមុនបាន និងការប៉ះទង្គិចយោធាដោយផ្ទាល់នៃមហាអំណាចនុយក្លេអ៊ែរ។

ស្របពេលជាមួយគ្នានេះដែរ បេសកកម្មការទូតរុស្ស៊ីបានសង្កត់ធ្ងន់ទៀតថា យើងស្នើឱ្យសហរដ្ឋអាមេរិកគួរតែពិនិត្យមើលឱ្យកាន់តែដិតដល់ នូវគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន ជាជាងការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើបណ្តាប្រទេសដែលគាំទ្រទស្សនៈពិភពលោក មិនស្របគ្នាជាមួយសហរដ្ឋអាមេរិក៕ ប្រភព៖ Tass ប្រែសម្រួល៖ ទីណា និងបុត្រា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner