កម្ពុជាជាប្រទេសដំបូងគេក្នុងតំបន់ ដែលបើកដំណើរការសេដ្ឋកិច្ច និងព្រំដែនឡើងវិញ ក្រោយរំដោះខ្លួនផុតពីវិបត្តិកូវីដ១៩
ភ្នំពេញ៖ កម្ពុជាបានក្លាយជាប្រទេសដ៏ជោគជ័យមួយនៅតំបន់អាស៊ីអាគ្នេយ៍ សម្រាប់វិធីដែលខ្លួនដោះស្រាយជាមួយនឹងការរាតត្បាត នៃមេរោគឆ្លង។ មានការព្រួយបារម្ភក្នុងតំបន់ ដោយសារកម្រិត នៃការអភិវឌ្ឍ និងស្ថានភាពនៃប្រព័ន្ធថែទាំសុខភាពរបស់កម្ពុជា។ ទោះបីជាយ៉ាងណា អ្នកវិភាគបានសរសើរពីជោគជ័យចំពោះការ ដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងបង្ការប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលោក Rian Maelzer ជាអ្នករាយការណ៍ព័ត៌មានរបស់សារព័ត៌មានចិន CGTN។
ភាពភ្ញាក់ផ្អើល និងការពិតបានត្រលប់មកប្រទេសកម្ពុជាវិញហើយ។ សម្រាប់ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ប្រហែល១ភាគ៥ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន កម្ពុជាបានប្រែក្លាយ យ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់។
លោក RIAN MAELZER បានរាយការណ៍ថា កម្ពុជាបានបើក ដំណើរ ការសេដ្ឋកិច្ចឡើងវិញទាំងស្រុងនៅថ្ងៃទី១ ខែវិច្ឆិកាឆ្នាំមុន ហើយក៏បាន លុបចោលលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរទាំងឡាយណា ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ពេញលេញ។
លោកបណ្ឌិត JOSEPH MATTHEWS នៅសាកលវិទ្យាល័យ អន្តរជាតិប៊ែលធីភ្នំពេញ (Beltei International University) បានបញ្ជាក់ថា ការដឹកនាំរបស់ប្រទេសកម្ពុជា ពួកគេបានដឹងយ៉ាង ច្បាស់ថា ផ្លូវតែមួយគត់ដែលអាចងើបចេញពីជំងឺរាតត្បាតនេះបាន គឺមានតែការចាក់វ៉ាក់សាំងបង្ការប៉ុណ្ណោះ។ ដូច្នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត ដ៏មាន ប្រសិទ្ធិភាព និងការសម្រេចចិត្តដ៏ច្បាស់លាស់បំផុត ដោយសម្តេច បានកៀរគរគ្រប់ធនធាន ធនធានសម្ភារៈ និងធនធានមនុស្ស ដើម្បី ធ្វើឱ្យប្រាកដថា ប្រជាជនអតិបរមាបានទទួលការចាក់វ៉ាក់ សាំង បង្ការ គ្រប់គ្រាន់ បូករួមជំនួយ និងកិច្ចសហប្រតិបត្តិការពីប្រទេសចិន ផង ដែរ។
ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងផ្តល់ឱ្យប្រជាជននូវការចាក់ វ៉ាក់សាំងដូសជំរុញទី ៤ និងទី ៥ ផងដែរ ដើម្បីរក្សាការប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ១៩ ក៏ដូចជារក្សាស្ថិរភាពសេដ្ឋកិច្ច។
ជាមួយគ្នានេះ លោក JACK LEE, សហស្ថាបនិកក្រុមហ៊ុន Smile Shop E-Commerce Platform បានអះអាងដែរថា ប្រជាជន នៅទីនេះ (ប្រទេសកម្ពុជា) ពួកគេមិនព្រួយបារម្ភទេ… ពួកគេមិនខ្លាច មេរោគទេ…។ ដូច្នេះពួកគេអាចចាប់ផ្តើមអាជីវកម្មធម្មតាឡើងវិញ បានឆាប់តាមដែលអាចធ្វើទៅបាន។
អ្នកជំនួញជនជាតិចិនលោក Jack Lee ដែលជាសហស្ថាបនិក ក្រុមហ៊ុន Smile Shop E-Commerce Platform ជាមួយ ដៃគូ កម្ពុជា រូបនេះ បានបង្ហាញសុទិដ្ឋិនិយមចំពោះទស្សនវិស័យសេដ្ឋកិច្ច ដោយលោកបានបញ្ជាក់យ៉ាងដូច្នេះថា អ្នកអាចមើលឃើញក្នុង អំឡុង ពេលជំងឺរាតត្បាតមានវិស្វករជាច្រើន ពួកគេស្នាក់នៅផ្ទះ… ពួកគេមិន អាច ចេញទៅធ្វើការបានទេ ហើយពួកគេចាប់ផ្តើម អាជីវកម្ម ផ្ទាល់ខ្លួន របស់ពួកគេ ជាពិសេសឱសថស្ថានឌីជីថល គ្រឿងទេស ឌីជីថល និង ការចែកចាយអាហារ។
ពួកគេផ្សព្វផ្សាយផលិតផលកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ ទូទាំង ប្រទេស និងទូទាំងពិភពលោក។
ការបើកព្រំដែនឡើងវិញយ៉ាងឆាប់រហ័ស មិនត្រឹមតែបានជំរុញវិស័យ ទេសចរណ៍ប៉ុណ្ណោះទេថែមទាំងបានអនុញ្ញាតឱ្យវិនិយោគិនចូលមកវិញផងដែរ ដែលនាំឱ្យការវិនិយោគផ្ទាល់ពីបរទេស (FDI) កើនឡើង នៅឆ្នាំ២០២២នេះ។ លោកបណ្ឌិត JOSEPH MATTHEWS បន្ថែមថា នៅក្នុងឆ្នាំ ២០២១ យើងមានកំណើន៣,២ ភាគរយនៃ GDP ។
ប៉ុន្តែឥឡូវនេះ ក្នុងឆ្នាំ២០២២នេះ យើងរំពឹងថា យើងនឹងមានកំណើន GDP ៥,៤ភាគរយ។តួយ៉ាងរាជធានីភ្នំពេញគឺជាសក្ខីភាព នៃ វឌ្ឍនភាព សេដ្ឋកិច្ចដែលប្រទេសកម្ពុជាបានធ្វើក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការ ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពលើជំងឺកូវីដ១៩ អាចនឹងនាំឱ្យកម្ពុជា កាន់តែខិតទៅជិតការសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការក្លាយ ជា ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០៕ ប្រភព៖ CGTN ប្រែសម្រួល៖ ទីណា និងបុត្រ