សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់បុគ្គលឈ្មោះ ហ៊ុន វិបុល ដែលបន្លំខ្លួនថា ជាប្អូនជីដូនមួយរបស់សម្ដេច ត្រូវបញ្ឈប់សកម្មភាពបោកប្រាស់ត្រឹមនេះ បើមិនចង់មានរឿង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ណែរនាំដល់បុគ្គលឈ្មោះ ហ៊ុន វិបុល ដែលបន្លំខ្លួនថា ជាប្អូនជីដូនមួយរបស់សម្ដេច ត្រូវបញ្ឈប់សកម្មភាពបោកប្រាស់ត្រឹមនេះ បើមិនចង់មានរឿង ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ តាមរយៈទំព័រហ្វេសប៊ុកនៅព្រលប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ ដើម្បីបញ្ចប់ សកម្មភាពបោកប្រាស់របស់ឈ្មោះ ហ៊ុន វិបុល ដែលបន្លំខ្លួនថា ជាប្អូនជីដូនមួយរបស់ខ្ញុំ ពេលនេះ ខ្ញុំសូមបញ្ជាក់ជូនថា ខ្ញុំពិតជាមានប្អូនជីដូនមួយម្នាក់ឈ្មោះ ហ៊ុន វិបុល ពិតមែន តែប្អូនប្រុសរបស់ខ្ញុំ ត្រូវបានពួកប៉ុល ពត សម្លាប់តាំងពី ៤៤ឆ្នាំមុនមកម្លេះ។

សម្ដេចបន្តថា ក្មួយរបស់ខ្ញុំ បានណែនាំ ហ៊ុន វិបុល តាមរយៈទូរសព្វ័ ២លើកមកហើយ តែមនុស្សនេះនៅតែបន្តតាំងខ្លួន ជាប្អូនជីដូនមួយខ្ញុំមិនព្រមឈប់ ដែលរឿងនេះ អាចបង្កឱ្យមានការភាន់ច្រឡំថា ខ្ញុំជាមនុស្សមិនរាប់អានបងប្អូន។

សម្ដេចបានបញ្ជាក់ថា បងប្អូនជនរួមជាតិ បានដឹងហើយថា ខ្ញុំបានក្រាញននៀល រួមរស់នៅជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ និងគ្រប់ស្រទាប់ក្នុងសង្គមដោយគ្មានការរើសអើង។ និយាយមួយបែប ខ្ញុំគឺជាមនុស្សរាប់ញាតិ ហេតុអី ខ្ញុំបែរជាបោះបង់ចោលប្អូនជីដូនមួយម្នាក់ ដែលខ្ញុំ នឹកគេទាំងយប់ទាំងថ្ងៃទៅវិញ?។

សម្ដេចតេជោ បានសូមឱ្យប្អូន ហ៊ុន វិបុល បញ្ឈប់សកម្មភាពបោកប្រាស់ត្រឹមនេះចុះ បើមិនចង់មានរឿង ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner