អាជ្ញាធរខេត្តកណ្តាល សម្រេចបិទទីតាំងល្បែង online ខុសច្បាប់មួយកន្លែង នៅក្រុងតាខ្មៅ ដោយឃាត់ខ្លួន ជនជាតិចិន បានជាង ៧០នាក់

កណ្តាល៖ ដោយមានបញ្ជាផ្ទាល់ ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ណុប ដារ៉ា អភិបាលរង ខេត្តកណ្ដាល បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះមានការចូលរួមពីលោកឧត្តមសេនីយ៌ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកមេបញ្ជារការកងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការឯកភាពផ្លូវច្បាប់ពីសំណាក់ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចុះពិនិត្យទីតាំងអាជីវកម្ម ល្បែងonline ខុសច្បាប់ មួយកន្លែង ស្ថិតនៅ សង្កាត់តាក្តុល ក្រុងតាខ្មៅ និងបានឃាត់ខ្លួន ជនជាតិចិន បានចំនួន ៧២នាក់ ក្នុងចំណោមនោះ មានចំនួន ១៦នាក់ គ្មានប៉ាស្ព័រ ត្រឹមត្រូវ ។

ក្នុងប្រតិបត្តិការនេះ លោក ណុប ដារ៉ា បានឱ្យដឹងថា៖ ក្រោមបញ្ជាផ្ទាល់ របស់ឯកឧត្តម អភិបាលខេត្ត បានសម្រេចឱ្យ បិទទីតាំងខុសច្បាប់ខាងលើនេះ ជាបណ្ដោះអាសន្នសិន ព្រមទាំងបញ្ជា ឱ្យមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធ ចុះអនុវត្តតាមច្បាប់។

ចំពោះការអនុវត្តន៍ច្បាប់ ទៅលើជនជាតិចិនលោកពុំទាន់ច្បាស់នៅឡើយទេ ដ្បិតសមត្ថកិច្ចកំពុងធ្វើការលើរឿងនេះ ពុំទាន់ចប់នៅឡើយ។ ប៉ុន្តែទោះជា យ៉ាងណាក្តី លោកនឹងស្នើសុំ គោលការណ៍ ពីថ្នាក់លើ បន្តអនុវត្តន៍បង្ក្រាប ទីតាំងណា ដែលលួចលាក់ បង្កប់ល្បែងស៊ីសងជាបន្តបន្ទាប់ទៀត ៕ ឆ ដា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner