ប្រធានរដ្ឋវៀតណាមនឹងចូលរួមពិធីបុណ្យសពអតីត នាយករដ្ឋមន្ត្រីជប៉ុន

ហាណូយ៖ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងចូលរួមព្រឹត្តិការណ៍សំខាន់ៗនៃពិធីបុណ្យសពថ្នាក់ជាតិ របស់ប្រទេសជប៉ុន សម្រាប់អតីតនាយករដ្ឋមន្ត្រី Shinzo Abe ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ ២៨ ខែ កញ្ញា។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ការចូលរួមរបស់លោក Phuc ឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់ និងការទទួលស្គាល់របស់ប្រជាជន និងការដឹកនាំរបស់វៀតណាមចំពោះការរួមចំណែករបស់លោក Abe ចំពោះទំនាក់ទំនងទ្វេភាគី ។

ក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុន លោក Abe បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមចំនួន ៤ ដង ដែលលើកដំបូងក្នុងឆ្នាំ ២០០៦ នៅពេលដែលលោកបានចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុងហាណូយ។ កាលពីខែមករា ឆ្នាំ២០១៣ វៀតណាមគឺជាគោលដៅបរទេសដំបូងរបស់លោក Abe បន្ទាប់ពីបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុន ម្តងទៀត នៅចុងឆ្នាំ២០១២៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner