លោក ញឿន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត តំណាងឲ្យឯកឧត្តម លឹម គាន ហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក នាំយកអង្ករ០៦តោនសម្រាប់កសាងអង្គភាពចែកជូនសម្ព័ន្ធមេត្រីភាពកង ទ័ពវរៈសេនាតូចលេខ១ និងលេខ២
អត្ថបទដោយ៖
ឈឹម សុផល
នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ លោក ញឿន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ តំណាងឲ្យ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នាំយកអង្ករចំនួន ០៦តោន ប្រចាំត្រីមាសទី៣ និងការ៉ូចំនួន ១៣០កេះសម្រាប់កសាងអង្គភាព ចែកជូនសម្ព័ន្ធមេត្រីភាពកងទ័ពវរៈសេនាតូចលេខ១ និងលេខ២ ចំណុះតំបន់ប្រតិបត្តិការសិករងឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រចាំទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ៕ដោយ: ចាន់ ធី
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។