ឯកឧត្តម សុខ សូកាន៖ អាជ្ញាកណ្តាលថ្នាក់ជាតិ និងថ្នាក់ខេត្ត ត្រូវតែប្រឹងប្រែងអោយក្លាយជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ត្រៀមស៊ីហ្គេម នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងបេតង់កម្ពុជា បានជំរុញលើកទឹកចិត្តឲ្យសិក្ខាកាមប្រឹងប្រែងដុះខាត់សមត្ថភាព ត្រៀមប្រឡងយកសញ្ញាបត្រ និងទទួលស្គាល់ពីសហព័ន្ធកីឡាអាស៊ី និងពិភពលោក ក្នុងនាមជាអាជ្ញាកណ្តាលកម្ពុជាដើម្បីចូលរួមកាត់សេចក្តីការប្រកួតកម្រិតជាតិ អន្តរជាតិជាពិសេសព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការថ្លែងបញ្ជាក់បែបនេះធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលថ្នាក់ជាតិ និងថ្នាក់ខេត្ត ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៤ ខែតុលា នៅអាគារគណកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្តម សុខ សូកាន បញ្ជាក់ថា បច្ចុប្បន្នសហព័ន្ធមានតែអាជ្ញាកណ្ដាលកម្រិតជាតិ និងថ្នាក់ខេត្តប៉ុណ្ណោះ និងមានអាជ្ញាកណ្តាលថ្នាក់អាស៊ីតែមួយរូប គឺលោក ឆាយ សឿន ដូច្នេះសហព័ន្ធជំរុញលើកទឹកចិត្តអោយសិក្ខាកាមដែលទើបបញ្ចប់វគ្គ សូមបន្តឈានទៅរៀនវគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិនាពេលខាងមុខ ដើម្បីអោយកម្ពុជាមានអាជ្ញាកណ្តាលកម្រិតអន្តរជាតិអោយបានច្រើន។ ឯកឧត្តមបន្តថា ដោយសារឥឡូវយើងឃើញថាផ្នែកភាសាប្រជាពលរដ្ឋកម្ពុជា គឺអាចនិយាយបានច្រើន រីឯសិកាកាមទាំងអស់សុទ្ធតែមានចំណេះជំនាញស្រាប់ទៅលើផ្នែកបច្ចេកទេសរួចជាស្រេច ដូច្នេះគ្រាន់តែពង្រឹងបន្ថែមទៅ នោះយើងមានមន្ត្រីបច្ចេកទេស ឬអាជ្ញាកណ្ដាលគ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតដោយខ្លួនឯង ទាំងថ្នាក់ជាតិ និងកម្រិតអន្តរជាតិ ជាពិសេស Sea Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តម សុខ សូកាន បានប្ដេជ្ញាស្វែងរកដល់ការគាំទ្រពីសហព័ន្ធកីឡា ប៉េតង់អាស៊ី ដើម្បីផ្តល់គ្រូជំនាញកម្រិតខ្ពស់យកមកបណ្ដុះបណ្ដាលជូនសិក្ខាកាមទាំងថ្នាក់ជាតិ និងថ្នាក់អោយបាន២ទៅ៣ដងក្នុងមួយឆ្នាំៗ និងបញ្ជូនអោយចូលរួមកាត់សេចក្តីការប្រកួតកម្រិតអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេសយកមកចែករំលែកដល់សិក្ខាកាមក្នុងស្រុក។
ជាមួយគ្នានេះ ឯកឧត្តម ស សុខា ប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងបេតង់កម្ពុជា ធ្លាប់បាន ជំរុញឲ្យបណ្ដាលរាជធានីខេត្ត-ក្រុងមកទាំង២៥ ឲ្យមានតារាងប៊ូលផ្ទាល់ខ្លួន ដើម្បីពង្រឹងនូវសមត្ថភាពនិងជំរុញការហ្វឹកហាត់ទៅដល់យុវជន ក៏ដូចជាសិស្សានុសិស្ស និងមហាជនអោយមានសក្តានុពលនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រៀមធ្វើការប្រកួតថ្នាក់ជាតិ និងឈានអាចក្លាយជាក្រុមជម្រើសជាតិ សម្រាប់កម្ពុជាធ្វើការប្រកួតនៅកម្រិតអន្តរជាតិ។ នេះជាការបញ្ជាកក់បន្ថែមរបស់ឯកឧត្តម សុខ សូកាន ។
ជាចុងក្រោយ ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធ ផ្តាំផ្ញើរអោយសិក្ខាកាមទាំងអស់ សូមយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ ទៅរៀបចំការប្រកួត និងកាត់សេចកីឲ្យមានភាពសុក្រឹត យុត្តិធម៌ដើម្បចូលរួមកសាងនូវធនធានផ្នែកកីឡាប៉េតង់អោយបានច្រើន ជាពិសេសយុវជនវ័យក្មេង។ ក្នុងនោះដែរក៏ឯកឧត្តមប្រធាន ក៏បានជំរុញឲ្យសម័ន្ធតាមបណ្តាខេត្ត ធ្វើការផ្ដល់ប៊ូលដល់ទៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យផ្សេងៗ ដើម្បីលើកទឹកចិត្តឲ្យគាត់លេងកីឡាប៊ូល និងប៉េតង់អោយបានច្រើន។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមថ្នាក់ជាតិ និងថ្នាក់ខេត្ត ឆ្នាំ២០២២ ធ្វើឡើងរយៈពេល៣ថ្ងៃចាប់តាំងពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ដោយមានសិក្ខាកាមសរុប៤១ មកពីបណ្តារាជធានី-ខេត្ត ដែលជាសម័ន្ធ និងក្លឹបរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner