សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងមានជំនួបសន្ទនា តាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែននៅថ្ងៃទី១ខែវិច្ឆិកា
ខេត្តកំពង់ធំ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ចែកស្រូវ ពូជ និងស្បៀងជូនប្រជាពលរដ្ឋចំនួន ៦៨៤៤គ្រួសារ មកពី៩ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ២៩៨ភូមិ ដែលរងគ្រោះដោយសារគ្រោះ ទឹកជំនន់ នៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីកាលបរិច្ឆេទជួបប្រធានាធិបតីអ៊ុយក្រែន តាមរយៈទូរស័ព្ទ ដែលនឹងធ្វេីឡេីងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្ដេចបន្តថា ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន និង អេស្ប៉ាញ នឹងអញ្ជើញមកម្ពុជាផងដែរ ដើម្បីចុះហត្ថលេខា មិត្តភាពកិច្ចសហប្រតិការជាមួយអាស៊ាន ហេីយប្រធានាធិបតី អ៊ុយក្រែន ក៏បានស្នើសុំជួប តាមទូរស័ព្ទជាមួយនឹងប្រធាន អាស៊ាន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួន ក្នុងការពង្រឹងការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ខណៈដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២២៕ ដោយ៖វណ្ណលុក



