សម្ដេចតេជោ ហ៊ុន សែន៖ ថ្ងៃជ័យជម្នះ ៧មករា មិនមែនជាជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជានោះទេ ក៏ប៉ុន្តែជាជ័យជំនះរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូលពីរបបប្រល័យពូជសាសន៍
ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ថ្ងៃជ័យជម្នះ ៧មករា មិនមែនជាជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជានោះទេ ក៏ប៉ុន្តែជាជ័យជំនះរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូលពីរបបប្រល័យពូជសាសន៍។
សម្ដេចតេជោ បានបន្តថា ជ័យជំនះដែលបានមកនេះគឺបានជួយប្រជាពលរដ្ឋកម្ពុជាពីការសម្លាប់ដោយខ្មែរក្រហម។ សម្ដេចលើកឡើងថា បើសិនជាយឺតពេលតែ ៣ខែទៀត ប្រជាពលរដ្ឋខ្មែរប្រាកដជាស្លាប់កាន់តែច្រើន។
ដោយសារតែមិនអាចបន្តមើល ការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរដោយបនប្រល័យពូជសាសន៍ខ្មែរក្រហម សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានភៀសខ្លួនទៅបទេសប្រទេសវៀតណាមដើម្បីស្នើសុំជំនួយវ៉ៃផ្ដួលរំលំរបបខ្មែរក្រហមរហូតដល់ទទួលបានជ័យជំនះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជំនះនេះហើយដែលជួយសង្គ្រោះពលរដ្ឋកម្ពុជាពីការសម្លាប់ និងធ្វើឲ្យកម្ពុជាអាចមានលទ្ធភាពអភិវឌ្ឍន៍ខ្លួននិងមានសន្តិភាពដូចបច្ចុប្បន្ន៕ ដោយ ៖ ស៊ូ វណ្ណលុក