កម្ពុជាឆ្លងកូវីដ១៩ចំនួន ៩ករណី(Video Inside)

កម្ពុជាមានការឆ្លងថ្មីកូវីដ១៩ថ្ងៃនេះ បានកើនដល់ចំនួន ៩ករណី ដែលអាចចាត់ទុកថាជាចំនួនខ្ពស់ហើយ ក្នុងរយៈពេលដែលមានការឆ្លងជាប់គ្នាប៉ុន្មានថ្ងៃមកនេះ។ តួលេខឆ្លងកូវីដ១៩ កាលពីម្សិលមិញមានចំនួនតែ ៣ករណីនោះទេ ។ ការឆ្លង៩ករណី រយៈពេល២៤ម៉ោងកន្លង មកនេះ គឺជាការឆ្លងក្នុងសហគមន៍ទាំងអស់ ។

កម្ពុជានៅបន្តការចាក់វ៉ាក់សាំងដូសជំរុញ និងដូសមូលដ្ឋានដល់ពលរដ្ឋទាំងឡាយណា ដែលមិនទាន់បានទទួលគ្រប់ដូសកំណត់ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី១៨ វិច្ឆិកា បានកើន ដល់ចំនួន ១៥លាន ២២ម៉ឺន ២ពាន់ ៦២៨នាក់ ដែលស្មើនឹង ៩៥,១៤ភាគរយ ។

ads banner