ភស្តុភារកម្មវៀតណាមបង្កើនល្បឿន ក្រោយជំងឺរាតត្បាត
ហាណូយ៖ ក្រុមហ៊ុនផ្តល់សេវាកម្មភ័ស្តុភារ កំពុងប្រកាសប្រាក់ចំណេញកើនឡើង ខណៈដែលតម្រូវការដឹកជញ្ជូនកើនឡើងក្រោយបញ្ចប់ការរីករាលដាលខ្លាំង នៃជំងឺរាតត្បាត ប៉ុន្តែអ្នកខាងក្នុងឧស្សាហកម្មរំពឹងថា នឹងមានការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិបន្ថែមទៀត ដើម្បីកាត់បន្ថយការចំណាយ។
ក្រុមហ៊ុន PetroVietnam Transportation បានប្រកាសប្រាក់ចំណេញ ក្រោយពន្ធកើនឡើង ៧២% ពោលគឺក្នុងចំនួន ១.០៤ លានលានដុង (៤១.៨៩ លានដុល្លារ) ក្នុងរយៈពេល ៩ខែដំបូង នៃឆ្នាំ២០២២ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
ក្រុមហ៊ុន Hai An Transport & Stevedoring បានកត់ត្រាប្រាក់ចំណេញកើនឡើង ១.៥ ដង ក្នុងរយៈពេលដូចគ្នា គឺ ២៧០ពាន់លានដុង។ ប្រាក់ចំណេញរបស់ប្រតិបត្តិករនាវា Vinalines បានកើនឡើង ៣០% ដល់ ២.៧៧ ពាន់ពាន់លានដុង ដែលឈានដល់គោលដៅរបស់ខ្លួនសម្រាប់រយៈពេលបីខែជាមុន។
ឃ្លាំងនៅក្នុងទីក្រុងហូជីមិញ និងហាណូយ ក្នុងរយៈពេលប្រាំបួនខែដំបូង បានបង្ហោះអត្រាកំណើន ជាង ៩០% នេះបើយោងតាមអ្នកផ្តល់ទិន្នន័យអចលនទ្រព្យ Cushman & Wakefield ។
ស្ថាប័នទាំងនេះបានព្យាករណ៍ថា អត្រានេះអាចកើនឡើងដល់ ១០០% ក្នុងខែធ្នូ ដោយសាររដូវកាលទិញទំនិញចុងឆ្នាំ។
ទីផ្សារភស្តុភាររបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី ១១ ក្នុងចំណោមទីផ្សារដែលកំពុងរីកចម្រើនទាំង៥០ ទូទាំងពិភពលោកនៅឆ្នាំនេះ ដោយសារការទទួលយកបច្ចេកវិទ្យាក្នុងចំណោមអ្នកផ្តល់សេវា និងអតិថិជនរបស់ពួកគេ នេះបើយោងតាមអ្នកផ្តល់សេវាសង្វាក់ផ្គត់ផ្គង់ Agility ៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត