រដ្ឋមន្ត្រី ក្រសួងកសិកម្ម កោតសរសើរបងប្អូនប្រជាពលរដ្ឋនៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលផលិតពងទាកូនប្រកបដោយឱជារស
ភ្នំពេញ ៖ យោងតាមគេហទំព័រ ហ្វេសប៊ុក របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានបង្ហោះខ្លឹមសារថា កាលណានិយាយអំពី “ពងទាកូនឆ្ងាញ់” អ្នកណាក៏នឹកដល់ “ពងទាកូនស្រែរនោង” នៅខេត្តតាកែវយេីងដែរ។ សូមកោតសរសើរបងប្អូនប្រជាពលរដ្ឋនៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ទាំង១៩ក្រុម ដែលរួមគ្នាផលិតពងទាកូនប្រកបដោយឱជារស។
ជាមួយគ្នានេះ ដើម្បីឱ្យពងទាកូនមានតម្លៃកាន់តែល្អ ព្រមទាំងមាន ការពេញនិយមគាំទ្រពីអ្នកទទួលទានកាន់តែច្រេីនថែមទៀត សូមបងប្អូនបន្តរៀបចំញែកពងទាកូនតូច ល្មម និងធំ ឱ្យត្រូវទៅតាមចំណូលចិត្តរបស់អតិថិជន ព្រមទាំងយកចិត្តទុកដាក់លេីរបៀបស្ងោរពងទាកូន ផងដែរ ។
ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូន ខិតខំស្វែងយល់បន្ថែមពីតម្រូវការទីផ្សារ និងផលិតពងទាកូននៅក្នុងកម្រិតមួយដែលអាចរក្សាបាន ទាំងគុណភាព ទាំងតម្លៃ និងទាំងកេរ្តិ៍ឈ្មោះពងទាកូនឆ្ងាញ់ស្រែរនោងយេីង ៕ ប្រភព ៖ ហ្វេសប៊ុក ឯកឧត្តម ឌិត ទីណា