រដ្ឋមន្រ្តីក្រសួងអប់រំ៖ប្រាប់បេក្ខជនប្រឡងបាក់ឌុប ត្រូវតែទៅមើលឈ្មោះ ឱ្យបានមុនមួយថ្ងៃ និងមិនត្រូវយកឯកសារឬលួចម្លងទេ នឹងត្រូវធ្លាក់ជាស្វ័យប្រវត្តិ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបានប្រាប់ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង ០៥ ធ្នូ ២០២២ត្រូវទៅមើលឈ្មោះប្រឡង នៅតាមមណ្ឌលប្រឡងឱ្យបានមុនមួយថ្ងៃ និងពិសេសត្រូវគោរព ប្បញ្ញត្តិ នៃការប្រឡងឱ្យបានត្រឹមត្រូវបើពុំនោះនឹងប្រឈមការធ្លាក់ជាស្វ័យប្រវត្តិ។
គួរបញ្ជាក់ថា ការអំពាវនាវរបស់ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបែបនេះបានធ្វើឡើងក្នុងសន្នីសីទសារព័ត៌មានកាលពីថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២២នាទីស្តីការក្រសួង។
ឯកឧត្តម រដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ នៅមុនមួយថ្ងៃបេក្ខជនទាំងអស់ត្រូវតែទៅមើលឈ្មោះ នៅតាមមណ្ឌលប្រឡង ដើម្បីពិនិត្យឱ្យបានច្បាស់ពីឈ្មោះរបស់ខ្លួន លេខតុ លេខបន្ទប់ និងថ្ងៃប្រឡងត្រូវតែភ្ជាប់មកជាមួយអត្តសញ្ញាបណ្ណប្រឡង ដើម្បីអាចចូលបន្ទប់ប្រឡងបាន។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តីបានអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវ គោរពបទ ប្បញ្ញត្តិនៃការប្រឡងឱ្យ បានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងនេះបើរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិត វិន័យ បេក្ខជន នឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
គួរបញ្ជាក់ថា ឆ្នាំនេះមានបេក្ខជនជាង ១២ម៉ឺននាក់បានចុះឈ្មោះប្រឡង និងមានមណ្ឌលសំណេរ២២១ ជាង ៥ពាន់បន្ទប់។ ដោយឡែកបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី ២១វិច្ឆិកា បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញា បត្រមធ្យ មសិក្សាទុតិយភូមិ សម័យ ប្រឡង ០៥ ធ្នូ ២០២២ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ក្រសួងលើកឡើងផងថា កាលបរិច្ឆេទសំខាន់ៗនៃការប្រឡងឆ្នាំ២០២២រួមមាន៖ ដំណើ រការសំណេរ ប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ គឺ ថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ , ដំណើរ ការកំណែ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០ ២២,ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ។
គួររំលឹកដែរថាក្រសួងអប់រំបានកំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗនៅទូទាំង ប្រទេស ៕ ដោយ៖ ម៉ាដេប៉ូ