លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ មន្ត្រីសុខាភិបាលទាំងអស់ ត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ដើម្បី ជួយថែរក្សាការពារ ព្យាបាលជំងឺឱ្យ ប្រជាពលរដ្ឋ

អត្ថបទដោយ៖
CPA

ស្វាយរៀង:មន្រ្តីជាន់ខ្ពស់នៃ រាជរដ្ឋាភិបាលកម្ពុជា បាន ថ្លែងឡើងដោយ បានអំពាវនាវទៅដល់ មន្ត្រីសុខាភិបាលទាំងអស់ ត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ដើម្បី ជួយថែរក្សាការពារ ព្យាបាលជំងឺ និង ជួយសង្រ្គោះជីវិត អ្នកជំងឺ និង រក្សាឲ្យបាននូវសុខុមាលភាពសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ។

នេះជាការ លើកឡើង របស់ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុង ពេលអញ្ជើញចូលរួម ប្រគល់ និងទទួលសម្ភារបរិក្ខាពេទ្យ ក្រោមជំនួយឧបត្ថម្ភរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យូងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ កាល ពី សប្តាហ៍ មុននេះ នាខេត្តព្រះវិហារ។

កិត្តិសង្គហបណ្ឌិតក៏បាន ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីសុខាភិបាលដែលបានចូលរួមយ៉ាងសកម្ម ក្នុងការគ្រប់គ្រងបានយ៉ាងល្អ ក្នុងការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩និង បាន មានប្រសាសន៍លើកទឹកចិត្ដដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ថា ៖ «សូមបន្តសកម្មភាពព្យាបាលឲ្យបានត្រឹមត្រូវ ស្របតាមនិយាមសមត្ថភាពបច្ចេកទេស ស្តង់ដារគុណភាព និងត្រូវគោរពតា មក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខ្ពស់ ដើម្បីជួយថែរក្សាការពារ និងព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ»។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចរូបនេះ ក៏បានបញ្ជាក់ឱ្យដឹងដែរ ដោយ លោកបានធ្វើការ ការកោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីសុខាភិបាលនៅខេត្តព្រះវិហារ ដែលជាខេត្តឆ្ងាយជាប់ព្រំដែនជាមួយប្រទេសថៃ ប្រទេសឡាវ បានធ្វើកិច្ចការយ៉ាងច្រើនទាក់ទងនឹងការផ្តល់ ការព្យាបាល និងផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ផងដែរថា សម្ភារបរិក្ខាដែលប្រគល់ជានាឱកាសនោះរួមមាន ម៉ាស៊ីនពិនិត្យភ្នែក១ឈុត ម៉ាស៊ីនផលិតអុកស៊ីសែន៤គ្រឿង អាវពេទ្យ ៤កេស ម៉ាស វែនតា ឧបករណ៍វ៉ាស់កំដៅ និងសម្ភារសង្គ្រោះបន្ទាន់ជាច្រើន។
ទាក់ទងនឹងការការពារសុខភាពនេះ ផងដែរ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល ក៏បាន បន្ត រំឭក ដល់ ប្រជាពលរដ្ឋ បន្ត អនុវត្ត វិធានការ ការពារ ពីជំងឺឆ្លងផ្សេងៗ ជាពិសេសការចម្លង វីរុស កូវីដ ១៩ ឱ្យបាន ខ្ជាប់ខ្ជួន និងត្រូវទៅទទួល ការ ចាក់ វ៉ាក់សាំង កូវីដ ១៩ ឱ្យបាន គ្រប់ ដូស ។
នា ទិវា នៃ ការ គ្របដណ្តប់ សុខភាព ជាស កល ឆ្នាំ ២០២២ កាលពី ថ្ងៃទី ២៥ ខែវិច្ឆិកា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នក នាំពាក្យ ក្រសួង សុខាភិបាល បាន លើកឡើងដោយនៅតែបន្តជំរុញ និងអំពាវនាវ ដល់ ប្រជាពលរដ្ឋ ទាំងអស់ បន្ត អនុវត្ត វិធានការ ការពារ ការចម្លង វីរុស កូវីដ ១៩ នានា ឱ្យបាន ខ្ជាប់ខ្ជួន រួមគ្នា ពង្រឹង ភាពស៊ាំ សហគមន៍ ឱ្យបាន រឹងមាំ តាមរយៈ ការចាក់ វ៉ាក់សាំង កូវីដ ១៩ ឱ្យបាន គ្រប់ ដូស ទាំង ដូស មូលដ្ឋាន និង ដូស ជំរុញ។
លោកជំទាវបាន បញ្ជាក់ថា ៖ «ការចាក់ វ៉ាក់សាំង កូវីដ ១៩ ឱ្យបាន គ្រប់ ដូស ទាំង ដូស មូលដ្ឋាន និង ដូស ជំរុញ ដែលមានទាំងដូស ទី ៣ ដូសទី ៤ និង ដូស ទី ៥ ឱ្យបាន គ្រប់ៗ គ្នា ដើម្បី សម្រេច បាន និរន្តរភាព នៃការ រស់នៅ ធម្មតា តាម គន្លង ប្រក្រតីភាព ថ្មី។ ការធ្វើ ដូច្នេះ គឺ ក្នុង គោលបំណង ចូលរួម ចំណែក អនុវត្ត ស្របតាម ពាក្យស្លោកថា រួមគ្នា យើង អាច បញ្ឈប់ ការចម្លង វីរុស កូវីដ ១៩ និង ទទួល បាន ភាព រីករាយ នាពេល អនាគត»៕
ដោយ:នាង សុគន្ធា

ads banner