មានអ្នកបាត់ខ្លួនរាប់សិបនាក់ ក្រោយការរអិលបាក់ដី នៅប្រទេសអុីតាលី
អ៊ីតាលី៖ ក្រុមអ្នកជួយសង្គ្រោះអុី តាលី កំពុងស្វែងរកអ្នកបាត់ខ្លួនរាប់សិបនាក់នៅលើកោះ Ischia ភាគខាងត្បូងបន្ទាប់ពីមាន ការរអិ លបាក់ដីដ៏ធំ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់។
រលកនៃភក់ និងកម្ទេចកម្ទីបានបោកបក់ពេញទីក្រុងតូចមួយនៃ Casamicciola Terme នៅព្រឹកថ្ងៃសៅរ៍ ដោយបានលេបត្របាក់ផ្ទះ អស់មួយ និងរថយន្តបក់បោកទៅក្នុងសមុទ្រ។
យោងតាមទីភ្នាក់ងារព័ត៌មានអុីតាលី AGI នៅថ្ងៃទី ២៧ ខែវិច្ឆិកា បានឱ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសា កសពស្ត្រីអាយុ ៣១ ឆ្នាំម្នាក់ ខណៈដែល មានការ ផ្សាយ តាម ប្រព័ន្ធផ្សព្វផ្សាយនានាក្នុងស្រុក បានរាយការណ៍ថា មនុស្ស ១៣ នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ។
តាមមន្ត្រីក្នុងស្រុក Claudio Palomba បានឱ្យដឹងថា មនុស្ស រាប់សិបនាក់នៅតែមិនទាន់បាន រកឃើញ នៅឡើយ នា ថ្ងៃអាទិត្យនេះ។ លោក បាននិយាយថា មនុស្សមួយចំនួនដែលត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនតាំងពីពេលនោះមក ត្រូវបានគេរកឃើញដោយសុវត្ថិភាព រួមទាំងគ្រួសារមួយដែលមានទារកទើបនឹងកើតផងដែរ។
លោកស្រី Giorgia Meloni អ្នកនយោបាយអុីតាលីដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសនេះ បាន ចូលរួម សោក ស្ដាយ និង បង្ហាញ ក្ដី អាណិត អាសូរ ដោយលោក ស្រី បាន ថ្លែង ថា លោក ស្រី បានហៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិសាមញ្ញមួយកាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីគ្រោះមហន្តរាយនេះ។
លោក Luca Cari អ្នក នាំ ពាក្យ សេវា ពន្លត់ អគ្គិភ័យ បាន និយាយ ថា ៖ « យើង ខ្លាច ថា អាច មាន ជន រង គ្រោះ ផ្សេង ទៀត ប៉ុន្តែ រហូត មក ដល់ ពេល នេះ ចំនួន អ្នក ស្លាប់ គឺ មានតែ ម្នាក់ទេ»។
ប្រភពដដែល បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងដោយភ្លៀង និងខ្យល់បក់ខ្លាំង ។ វាជា ប្រតិបត្តិការសង្គ្រោះដ៏ស្មុគស្មាញ។ ភ្លៀងធ្លាក់ខ្លាំងបានបញ្ចេញភក់ពេញផ្លូវនៃ Casamicciola Terme ដែលជាការតាំងទីលំនៅនៅភាគខាងជើងនៃ Ischia ដែលជាកោះខៀវស្រងាត់នៅជិត Capri ដែលសម្បូរទៅដោយអ្នកទេសចរនៅរដូវក្តៅ។
ភ្នាក់ងារពន្លត់អគ្គិភ័យ បាននិយាយនៅថ្ងៃដដែលនេះថា ផ្ទះមួយខ្នងត្រូវបានជន់លិចដោយភក់ ហើយមនុស្សពីរនាក់ត្រូវបានជួយសង្គ្រោះចេញពីរថយន្តដែលត្រូវបានហូរចូលក្នុង សមុទ្រ។
ទីភ្នាក់ងារព័ត៌មាន ANSA បានរាយការណ៍ថា នៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតនៃទីក្រុងនេះ យ៉ាងហោចណាស់ ៣០ គ្រួសារបានជាប់នៅក្នុងផ្ទះរបស់ពួកគេទាំងគ្មានទឹក គ្មាន សអគ្គិសនី ដោយសារ មានភក់ និងកំទេចកំទីផ្សេងៗបិទផ្លូវជិត៕
ដោយ:ហៅ សុវិទ្យា