យានយន្តល្មើសចំនួន ២៥២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី០១ ខែធ្នូ ម្សិលមិញ
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុបចំនួន ១៧១គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។
ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ៣.២៧៧ គ្រឿង ម៉ូតូ ចំនួន ២.៤៨១ គ្រឿង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ២៥២ គ្រឿង មាន ម៉ូតូ ចំនួន ២២២ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។
របាយការណ៍ ដដែល ក៏បាន វាយតម្លៃ រយៈពេល ២៨ថ្ងៃ នៃ ខែវិច្ឆិកា នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អ ប្រសើរ ។
សូមជម្រាប់ថា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាល អោយមនុស្ស ស្លាប់ ចំនួន ៤ នាក់ ( ស្រី ១ នាក់ ) របួសធ្ងន់ ចំនួន ១០ នាក់ ( ស្រី ១ នាក់ ) គឺកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ៩លើក៕ ដោយ៖ ឆៃហួត និងប៊ុនធី