ឯកឧត្តម ហង់ ជួនណារ៉ុន៖វិញ្ញាសាប្រឡងបាក់ឌុបឆ្នាំនេះរក្សាស្ដង់ដាដូចបណ្ដាលឆ្នាំមុនៗ និងមិនឱ្យបែកធ្លាយវិញ្ញាសា

ភ្នំពេញ ៖សម្រាប់ប្រធាន វិញ្ញាសាប្រឡងឆ្នាំនេះគឺក្រសួងបានរក្សាស្ដង់ដាឱ្យនៅ ដដែល ដូចបណ្ដាលឆ្នាំមុនៗ។សម្រាប់ការរៀបចំទុកដាក វិញ្ញាសាប្រឡងវិញ ក្រសួង មិនឱ្យបែកធ្លាយឡើយ ព្រោះថា អ្នករៀបចំមានការទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការប្រឡង ប្រព្រឹត្តទៅដោយរលូន នឹងទទួ លបានជោគជ័យ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

ថ្លែងក្នុងការអញ្ញើញចូលរួមក្នុងពីធីបើក ហឹបវិញ្ញាសារប្រឡងបាក់ឌុប នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នៅវិទ្យាល័យព្រះសីសុវត្ថិ ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា៖ ការចាប់ផ្តើមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបនាថ្ងៃដំបូងនេះ គេសង្កេតឃើញថា បេក្ខជនប្រឡងទាំងអស់ បានគោរពវិន័យយ៉ាងល្អ ព្រមទាំងគោរពទៅតាមបទប្បញ្ញត្តិ នៃការប្រឡង។

ជាមួយការថ្លែងបញ្ជាក់ដូច្នេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំក៏រំពឹងថាការប្រឡងនាឆ្នាំនេះនឹងប្រព្រឹត្តិទៅរលូនល្អ និងទទួលបានជោគជ័យផងដែរ។

ដោយឡែកទាក់ទិន ចំពោះអ្នកជាប់និទ្ទេសនាឆ្នាំនេះដែរត្រូវបាន ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថាមិនទាន់កំណត់បាននៅឡើយទេដោយរង់ចាំមើលលទ្ធផលជាមុនសិន។

យ៉ាងណាក្តីឯកឧត្តម ហង់ ជួនណារ៉ុន បានថ្លែង បញ្ជាក់ដែរថា៖ «ចំពោះអ្វីដែលយើងសប្បាយចិត្ត សិស្សានុសិស្សរបស់យើង គឺពួកគាត់ខិតខំប្រឹងប្រែងរៀនសូត្រ គាត់ផ្លាស់ប្ដូរឥរិយាបទ មកប្រឡងបើកចម្លង មកប្រឡងឈរទៅលើមូលដ្ឋានចំណេះដឺងរបស់គាត់ ហើយគ្រូក៏ជួយគាំទ្រ ដែលយើងឃើញថាចំណុចគន្លឹះ សម្ដេច នាយករដ្ឋមន្ដ្រី ជួបជាមួយសិស្សនិទ្ទេស A បានធ្វើឱ្យសិស្សានុសិស្សជាច្រើន ខំប្រឹងរៀន ដើម្បីបាននិទ្ទេសA ដើម្បីបានជួបសម្ដេច»។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដោយអះអាងឱ្យដឹងបន្ថែមថា “សម្រាប់នាយកសាលាណា មានសិស្សជាប់និរទ្ទA ច្រើនជាងគេ គឺនឹងក្លាយជាសាលារៀនល្អ ព្រមទាំង ទទួលបានពាន កត្តាទាំងនេះហើយ ទើបធ្វើឱ្យសាលា មានការខិតខំប្រឹងប្រែង”។

គួរបញ្ជាក់ថាចំពោះដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា គឺប្រវត្តិវិទ្យា និងជីវវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner