ស្រ្តីវ័យចំណាស់អាយុ ៥៦ឆ្នាំមកប្រឡងបាក់ឌុបដើម្បីបំពេញក្តីស្រម៉ៃ

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និង កីឡាបានបង្ហាញពីស្រ្តីមួយរូបដែលឈានចូលវ័យចំណាស់ទៅហើយ ប៉ុន្តែក៏នៅមានមហិច្ឆតាចង់បានសញ្ញាបត្របាក់ឌុបសម្រាប់ជីវិតរបស់គាត់ ។

ស្រ្តីដែលមានអាយុច្រើន ហើយមកចូលរួមប្រឡងយកសញ្ញាបត្របាក់ឌុបជាមួយបណ្តាយុវជន យុវនារីនេះមានឈ្មោះអ្នកគ្រូ ហែម ស៊ីណាត គាត់ជាគ្រូអក្ខរកម្ម អាយុ ៥៦ ឆ្នាំ នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។

បើតាមប្រភពពីមន្រ្តីក្រសួងអប់រំបានឱ្យដឹងថាស្រ្តីរូបនេះបានប្រឡងមណ្ឌលប្រឡងសកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner