ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤ ឆ្នាំ២០២២ នៅព្រឹទ្ធសភា
ភ្នំពេញ ៖ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានអញ្ជើញជាអធិបតីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤ ឆ្នាំ២០២២ ក្រោមប្រធានបទ ខួបលើកទី៧៥នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ។
ឯកឧត្តម យ៉ង់ សែន ប្រធានគណកម្មការទី១ព្រឹទ្ធសភា បានឱ្យដឹងថា គោលបំណងនៃការរៀបចំពិធីនេះ គឺដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ និងជាការរំលឹកខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងជាការ ចែកំរំលែកព័ត៌មាន ក៏ដូចជាការផ្សព្វផ្សាយឲ្យមានការយល់ដឹងឲ្យកាន់តែស៊ីជម្រៅ ពីការយកចិត្តទុកដាក់ទាំងស្ថាប័នសភា (ព្រឹទ្ធសភា-រដ្ឋសភា) ស្ថាប័នរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលក្នុងការលើកស្ទួយការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានប្រសាសន៍ថា ទិវាសិទ្ធិមនុស្សអន្តរជាតិ ត្រូវបានកំណត់យកថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកឡើងវិញ នៃការអនុម័តសេចក្តី ប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៤៧ ក្នុងការបង្ហាញពីយុទ្ធនាការជាបន្តបន្ទាប់ នៃការគោរពអនុវត្តជាប្រក្រតីឥតឈប់ឈរក្នុងការការពារសិទ្ធិ ស្របតាមសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុ ស្ស នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក៏ជាខួបទី៦៧ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជា ជាតិ (United Nations Organization) ដែលជាអង្គការអន្តរជាតិធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើង តាំងពីថ្ងៃទី២៤ តុលា១៩៤៥ ក្រោយសង្គ្រាមលោក លើកទី២ ។
ឯកឧត្តមបន្ថែមថា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលស្គាល់ និងគោរពសិទ្ឋិមនុស្សដូចមាន ចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីសិទ្ឋិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយ ដែលទាក់ទងនឹងសិទ្ឋិមនុស្ស សិទ្ឋិជនមានពិការភាព និងសិទ្ធិស្ត្រី និងកុមារ ។
រាជរដ្ឋាភិបាលកម្ពុជា មានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាសេនាធិការផ្ទាល់ មានតួនាទី និងភារកិច្ចក្នុង ការការពារ អភិវឌ្ឍ និងលើកតម្កើងវិស័យសិទ្ធិមនុស្សនៅកម្ពុជា ហើយមានបេសកកម្មអប់រំផ្សព្វផ្សាយសិទ្ធិមនុស្សត្រួត ពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទទួល និងដោះស្រាយពាក្យបណ្ដឹងពាក់ព័ន្ធនឹង ការរំលោភសិទ្ធិមនុស្ស សរសេររបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាជូនអង្គការសហប្រជាជាតិ និង ការងារសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន និងអង្គការសហប្រជាជាតិ ក្រៅពីនេះ អង្គការសង្គមស៊ីវិល ក៏បានចូលរួម ចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ អប់រំ និងត្រួតពិនិត្យស្ថានភាពសិទ្ឋិមនុស្សនៅកម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិផងដែរ ៕ ដោយ / គ្រី សម្បត្តិ + ប៊ុនហុក