មន្ត្រីគជបរកឃើញមានឈ្មោះស្ទួនក្នុងការចុះឈ្មោះក្នុងបញ្ជីថ្មី (Video Inside)
អត្ថបទដោយ៖
Apsara Net
ដំណើរការផ្ទៀងផ្ទាត់នៃការចុះឈ្មោះបោះឆ្នោត ដើម្បីស្វែងរកភាពមិនប្រក្រតី ដែលតាមការិយាល័យចុះឈ្មោះបោះឆ្នោត បានរកឃើញករណីឈ្មោះស្ទួនគ្នាជាច្រើន។
ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតរយៈពេល៥០ថ្ងៃ ត្រូវបានបិទដំណើរការកាលពីថ្ងៃទី៨ ធ្នូ ឆ្នាំ២០២២។ ចំនួនដែលបានចុះឈ្មោះថ្មីក្នុងបញ្ជីមានចំនួន៥៧ម៉ឺន៧ពាន់៥៥០នាក់។
មន្រ្តីគជបបានថ្លែងថា រយៈពេល៦ថ្ងៃចាប់តាំងពីបិទបញ្ចប់មកនេះ គេបានរកឃើញឈ្មោះស្ទួនជាច្រើនករណី ដោយសារប្រជាពលរដ្ឋដែលបម្លាស់ទីលំនៅពុំបានធ្វើឯកសារផ្ទេរ ទីលំនៅរបស់ខ្លួន ដែលហេតុនេះធ្វើឲ្យមានករណីស្ទួនអ្នកចុះឈ្មោះបោះឆ្នោត។
គួរបញ្ជាក់ថា ច្បាប់បោះឆ្នោត មិនអនុញ្ញាតឲ្យមានឈ្មោះស្ទួន ឬការបោះឆ្នោតលើសពីម្តងសម្រាប់ មនុស្សម្នាក់ៗនោះឡើយ។