រដ្ឋមន្ត្រីក្រសួងសាធារណការថ្លែងថាមានយានយន្តជាង១៧ម៉ឺនគ្រឿងមិនបានមកធ្វើឆៀក (Video Inside)
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថាមានរថយន្តប្រមាណជាង១៧ម៉ឺន គ្រឿងដែលមិនបានមកធ្វើការត្រួតពិនិត្យយានយន្តរបស់ខ្លួនសាឡើងវិញក្រោយការផុតសុពលភាព។
កម្ពុជាតែមានគ្រោះថ្នាក់ចរាចរណ៍បង្កការស្លាប់ និងរបួសជារៀងរាល់ថ្ងៃ ដែលករណីខ្លះ ត្រូវគេបន្ទោសថាដោយសារតែករណីយានយន្ត។ ថ្លែងក្នុងពិធីមួយដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) នៃសាខាផ្សារដីហុយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានថ្លែងជុំវិញ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា។
គួរកត់សម្គាល់ថារហូតមកទល់ពេលនេះ មានរថយន្តជាច្រើនដែលមិនបានទៅពិនិត្យឆៀក ត្រូវគេឃើញបើកបរនៅលើថ្នល់។ រថយន្តដែលមិនបានទៅពិនិត្យឆៀកនោះ ជួនកាលជារថយន្តដែលធ្លាប់បង្កគ្រោះថ្នាក់ចរាចរណ៍ដោយសារបញ្ហាហ្វ្រាំង, បញ្ហាបើកពេលយប់ដែល គ្មានភ្លើងបំភ្លឺរបស់ខ្លួនត្រឹមត្រូវ និងបញ្ហាមួយចំនួនទៀតដែលបង្កគ្រោះថ្នាក់ចរចរណ៍។
លោករដ្ឋមន្ត្រីក្រសួងសាធារណការបានព្រមានថាបើសិនជារថយន្តខុសច្បាប់ទាំងនោះ មិនចូលទៅ ធ្វើឆៀកនោះទេ កម្លាំងសមត្ថកិច្ចនឹងអាចធ្វើការចុះឆ្មក់ពិនិត្យនូវរថយន្តទាំងនោះ ដើម្បីបង្ខំឱ្យ មានការគោរពច្បាប់។
បច្ចុប្បន្នក្នុងរាជធានីភ្នំពេញ កន្លែងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) មានចំនួន៨កន្លែងហើយ និងដោយឡែកខេត្តចំនួន១២ផ្សេងទៀត ក៏មានមណ្ឌលត្រួតពិនិត្យដូចគ្នានេះផងដែរ ដែលក្រសួងសាធារណការបានអំពាវនាវឱ្យមានការរៀបចំកន្លែងជាច្រើនទៀត ដើម្បីសុវត្ថិភាពយានយន្ត និងការបង្កាគ្រោះថ្នាក់ចរាចរណ៍ដោយសារតែកត្តាយានយន្ត។