ក្រុមហ៊ុនបៃតងពង្រឹង និងធ្វើការរៀបចំចងក្រងក្រុមសហគមន៍ទីផ្សារស្រូវ អង្ករ ជូនដល់ប្រជាកសិករក្នុងស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ ដើម្បីពង្រឹង និងធ្វើការរៀបចំចងក្រងក្រុមសហគមន៍ទីផ្សារស្រូវ អង្ករ ជូនដល់បងប្អូនប្រជាកសិករ ក្នុងស្រុកមង្គលបូរី ឯកឧត្តមឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនបៃតង និងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបាត់ដំបង អមដំណើរដោយលោក លី សារី ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកមង្គលបូរី និងជាអភិបាលរងខេត្ត លោកឧកញ៉ា អុឹង វណ្ណម៉ៅ ប្រធានសមាគមខ្មែរ-ចិន សាលារៀនចុងវ៉ា និងជាសមាជិកក្រុមប្រឹក្សាស្រុកមង្គលបូរី រួមជាមួយក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាកសិករ នៅឃុំមួយចំនួនក្នុងស្រុកមង្គលបូរី ថ្ងៃទី២១/២២/២៣ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តមឧកញ៉ា ភូ ពុយ បានមានប្រសាសន៍ថា៖ ការចុះជួបសំណេះសំណាលនាពេលនេះ គឺដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាកសិករ សម្រាប់អ្នកស្ម័គ្រចិត្ត ដែលចូលរួមជាសមាជិកក្រុមសហគមន៍ទីផ្សារស្រូវ អង្ក ក្នុងស្រុកមង្គលបូរី ជាមួយក្រុមហ៊ុនបៃតង។ ម្យ៉ាងវិញទៀត ដើម្បីទទួលបានទីផ្សារស្រូវ អង្ករ ច្បាស់លាស់ ជូនបងប្អូនជាកសិករ ទៅថ្ងៃអនាគត ដើម្បីគុណភាព នៃតម្លៃស្រូវ អង្ករ នៅក្នុងសហគមន៍ ក៏ដូចជានៅលើកទីផ្សារផងដែរ។

ឯកឧត្តមឧកញ៉ា អគ្គនាយកក្រុមហ៊ុនបៃតង និងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបាត់ដំបង បានបញ្ជាក់ថា៖ ឯកឧត្តម និងក្រុមការងារ នឹងខិតខំប្រឹងប្រែងពង្រឹង និងធ្វើការរៀបចំចងក្រងក្រុមសហគមន៍ទីផ្សារស្រូវ អង្ករ ជូនដល់បងប្អូនប្រជាកសិករ ឱ្យប្រែក្លាយសហគមន៍ ជាសហករទីផ្សារសម្រាប់ជំរុញកំណើននៃប្រាក់ចំណូលផ្នែកស្រូវ អង្ករ ឲ្យរីកចម្រើនទៅថ្ងៃអនាគត នៅក្នុងស្រុកមង្គលបូរី ហើយក្រុមហ៊ុនធានាទិញយកទាំងអស់សម្រាប់សហគមន៍។ ជាក់ស្តែងនឹងបង្កើតឥណទានជី ថ្នាំស្រូវ ក្រុមគ្រូពេទ្យក្នុងការចុះពិនិត្យស្រូវ ថែទាំជំងឺស្រូវ ជាដើម ៕ដោយ៖ ឃិន គន្ធា

ads banner