រាជរដ្ឋាភិបាលថៃនឹងផ្តល់សេវារហ័សសម្រាប់លិខិតឆ្លងដែនបន្ទាន់នៅខែក្រោយ

បាងកក៖ នាយកដ្ឋានកិច្ចការកុងស៊ុលរបស់ក្រសួងការបរទេសថៃនឹងផ្តល់សេវារហ័សសម្រាប់លិខិតឆ្លងដែនបន្ទាន់នៅខែក្រោយ ដែលអនុញ្ញាតឱ្យអ្នកដាក់ពាក្យសុំទទួលពួកគេ នៅថ្ងៃដដែល ក្នុងតម្លៃទាប។

ការិយាល័យលិខិតឆ្លងដែនទូទាំងប្រទេសនឹងអាចដំណើរការលិខិតឆ្លងដែនបន្ទាន់បានរហូតដល់ ១០០ ក្នុងមួយថ្ងៃ ប៉ុន្តែការដាក់ពាក្យនឹងត្រូវធ្វើឡើងមុនម៉ោង ១១៖៣០ ព្រឹក ដើម្បីទទួលបានលិខិតឆ្លងដែន នៅពេលរសៀល។ លិខិតឆ្លងដែនអាចទទួលបាននៅចន្លោះ ម៉ោង ១៤៖៣០ ដល់ ១៦៖៣០ នៅនាយកដ្ឋានកិច្ចការកុងស៊ុលក្នុងខ័ណ្ឌ Lak Si ទីក្រុងបាងកក។

នាយកដ្ឋានបាននិយាយថា លិខិតឆ្លងដែនបន្ទាន់រយៈពេល ៥ឆ្នាំនឹងត្រូវចំណាយ ១០០០បាត (ធ្លាក់ចុះពី ៣០០០បាត) ខណៈពេលដែលលិខិតឆ្លងដែនបន្ទាន់ រយៈពេល ១០ឆ្នាំនឹងត្រូវចំណាយអស់ ១៥០០បាត (ធ្លាក់ចុះពី ៣៥០០បាត)៕
ប្រភពពី The Nation, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner