បញ្ជូនជនជាតិចិនម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីឆបោក ប្រាក់ ជាងបីសែនដុល្លារ

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចូន បុរសជនជាតិចិនម្នាក់ ទៅតុលាការ ពាក់ព័ន្ធទៅនឹង បទល្មើស ឆបោក ប្រាក់ប្រមាណជាង៣០មុឺនដុល្លារ បន្ទាប់ពីព្រះរាជអាជ្ញា អមសាលាដំបូងសម្រេចចោទប្រកាន់ពីបទឆបោក ហើយ បញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរនាថ្ងៃទី ៣០ធ្នូ ឆ្នាំ២០២២ នេះ ។

ជនត្រូវចោទឈ្មោះ Cai Fang Xiang ជនជាតិចិន អាយុ៥២ឆ្នាំ មានទីលំនៅផ្ទះលេខ Tj30វីឡា ផ្លូវ សាគូរ៉ា បុរីអ័រគីដេវីឡា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

លោកCai Fang xiang ត្រូវបានសមត្ថកិច្ចកងរាជ អាវុធ ហត្ថរាជធានីភ្នំពេញឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងដែល បាន ចោទប្រកាន់ពីបទ ឆបោក ក្រោយពីម្ចាស់បំណុលឈ្មោះ Tun luo jun តំណាងដោយលោក ជុន ម៉េងឡុង បានដាក់ ពាក្យបណ្ដឹងមកអយ្យការអមសាលាដំបូងចុះថ្ងៃទី ៣១តុលា ឆ្នាំ២០២២ ។
បច្ចុប្បន្ន នេះ សមត្ថកិច្ចបានបញ្ជូនលោកCai Fang xiang ជាជនត្រូវចោទខាងលេី និងសំណុំរឿងមកឱ្យចៅក្រម ស៊ើប សួរចាត់ការបន្តតាមច្បាប់ ៕ ដោយ ៖ ប៊ុនធី និងភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner