បច្ចេកវិទ្យាទំនើប MABR កំពុងជួយប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង់

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖បន្ទាប់ពីការដាក់ឱ្យដំណើរការស្ថានីយប្រព្រឹត្ត កម្ម ទឹកកខ្វក់ទី២ដែលស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ស្ថានីយនេះបានបំពាក់ បច្ចេក វិទ្យា ទំនើប Membrane Aerated Biofilm Reactor (MABR) ដែលឃើញថា បច្ចេកវិទ្យានេះបាននិងកំពុងជួយប្រែក្លាយ ខេត្ត ព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង់ តាមរយៈការធ្វើ ឱ្យ បរិស្ថានល្អ គ្មានបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ ជា ដើម។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថានកម្ពុជា កាលពី ថ្ងៃទី១ ខែមករាកន្លងទៅថ្មីៗនេះ។

យោងតាមវីដេអូរបស់ក្រសួងបរិស្ថាន ដែលមានរយៈពេលជាង បី នាទី បានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា នៅពេលបច្ចុប្បន្ន នេះ គឺមានតែខេត្តព្រះសីហនុមួយប៉ុណ្ណោះ ដែលត្រូវបានសាង សង់ និងដាក់ឱ្យដំណើរការនូវស្ថានីយប្រព្រឹត្តកម្មទឹក កខ្វក់ កម្រិតស្តង់ដារពីប្រទេសអ៊ីស្រាអែលដែលជាស្នាដៃបង្កើតឡើង ដោយក្រុមវិស្វករកូនខ្មែរសុទ្ធសាធ។ជាក់ស្តែងដំណើរការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុ ដែលជាស្ថានីយប្រព្រឹត្តកម្មទី២ នេះ គឺមាន សមត្ថភាព ក្នុងការប្រព្រឹត្តិកម្មទឹកកខ្វក់បានបរិមាណ ៧ ២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងត្រូវចែកចេញជា ប្រាំបួន ដំណាក់កាលសំខាន់ៗ។

ប្រភពដដែលបានបន្តថា ស្ថានីយប្រព្រឹត្តិកម្មនេះដំណើរការ ដោយបច្ចេកវិទ្យាចុងក្រោយរបស់អ៊ីស្រាអែល ។MABR វាមានលទ្ធភាពដកអាម៉ូញាក់ កាបូនឌីអ៊ុកស៊ីត បាក់តេរី និងសារធាតុពុល ហើយទឹកដែលប្រព្រឹត្តកម្មរួច មិនមានជាតិ ពុលដល់បរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ ។វាមានគុណ ភាព ប្រកបដោយស្តង់ដារខ្ពស់។

ក្រសួងបរិស្ថានបានបញ្ជាក់បន្ថែមថា ក្រោយបានប្រើប្រាស់ នូវបច្ចេកវិទ្យ MABR ឃើញថាប្រភពទឹកកខ្វក់ដែលចេញពី គេហដ្ឋាន និងអគាររស់នៅរបស់ពលរដ្ឋត្រូវបានប្រមូលផ្តុំនឹង ត្រូវបានបញ្ជូនទៅកាន់អាងចម្រោះបឋមតាមរយៈបណ្តាញបំពង់ដែកកាបូន ហើយសំណាញ់ Coarse Screen អាចច្រោះ សំរាម ឬភាគល្អិតដែលមានទំហំធំជាង ឬស្មើ២មីលីមែត្រ។ «ទឹកកខ្វក់នេះត្រូវបានបូមឡើងចូលទៅក្នុងអាងទឹក ដែលអាច ច្រោះសំរាម ឬភាគល្អិតដែលមានទំហំធំជាង ឬស្មើ៦មីលីម៉ែត្រ ហើយបន្តហូរចូលអាងមួយទៀត ដែលអាចច្រោះភាគល្អិតទំហំ ធំជាង ឬស្មើមួយមីលីម៉ែត្រ»។ ប្រភពដដែលបញ្ជាក់។

ក្នុងដំណាក់កាលអាងចម្រោះបឋមនេះភាគល្អិត និងសមាស ធាតុ សរីរាង្គដែលមានទំហំជាង ឬស្មើមួយមីលីម៉ែត្រត្រូវបាន យកចេញ ហើយទឹកកខ្វក់នេះបន្តហូរចូលអាងចម្រោះ ផ្សេង ទៀតរហូតបានក្លាយ ជាទឹកស្អាតដែលគេអាចបង្ហូរចូលសមុទ្រ បានដោយសុវត្ថិភាពមិនប៉ះពាល់ដល់បរិស្ថាន និងជីវៈចម្រុះ ឡើយ។
តាមរយៈការដាក់ដំណើរការប្រើប្រាស់បច្ចេកវិទ្យានេះដែរ គឺត្រូវបានទទួលស្គាល់ថាជាបច្ចេកវិទ្យាដែលមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់ គ្មានសំឡេងរំខាន គ្មានក្លិនប៉ះពាល់ដល់ អ្នករស់នៅជុំវិញ ពិសេសសន្សំសំចៃថាមពលប្រមាណ ១៨ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹងដែរថា ការបានសាងសង់ស្ថានីយប្រព្រឹត្តកម្មនៅក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់នេះ ក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹង បញ្ចេញ ចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យា MABR ។
ឯកឧត្តមបន្តថា កម្ពុជាបានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ទាក់ទាញ និងស្រូបយក ការវិនិយោគពីបរទេសដែលអាចក្លាយជា «ក្បាលម៉ាស៊ីនស្នូល» ថ្មីមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ៖ «ហេតុនេះ បច្ចេកវិទ្យា MABR កំពុងរួមចំណែកឈានទៅជួយឱ្យសម្រេចគោលដៅ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីទាក់ទាញទេសចរណ៍មកកាន់ខេត្តព្រះសីហនុថែមទៀត»។
សូមបញ្ជាក់ដែរថា បច្ចេកវិទ្យា MABRជាបច្ចេកវិទ្យាចុងក្រោយ របស់ប្រទេសអ៊ីស្រាអែល ដែលអនុវត្តដោយក្រុមហ៊ុន Xwater Technology។ គិតមកដល់បច្ចុប្បន្នស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ បានធ្វើ ប្រព្រឹត្តិ កម្មទឹកកខ្វក់បានប្រមាណជិត៦០ ម៉ឺនម៉ែត្រគូប ខណៈទឹកកខ្វក់ក្រោយពីឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្មរួច វានឹងក្លាយជាទឹកមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រនោះទេ។
ដោយឡែកសម្រាប់ទឹកដែលធ្វើប្រព្រឹត្តិកម្មរួចអាចបង្ហូរចូលសមុទ្របានហើយ ទឹកនេះគេថែមទាំងអាចចិញ្ចឹមត្រីក្រឹម។កាកសំណល់ពីការចម្រោះទឹកកខ្វក់នេះគេអាចយកទៅធ្វើជាជីបម្រើលើវិស័យកសិកម្មបានផងដែរ។

តាមរយៈការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបនេះដែរ ថ្លែងក្នុងពិធីបើកឱ្យប្រើប្រាស់ ផ្លូវផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះ សីហនុ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយមថា ខេត្តព្រះសីហនុនឹងក្លាយជាប៉ូល សេដ្ឋកិច្ច សំខាន់មួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចសំខាន់របស់កម្ពុជា បន្ទាប់ពីរដ្ឋាភិបាលសម្រេចឱ្យក្រុមហ៊ុនចិន រៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់ សេដ្ឋកិច្ច ពិសេសគំរូពហុបំណង៕
ដោយ៖សែម ពិសី

ads banner