មន្ត្រីជាន់ខ្ពស់ថៃជំរុញការវិនិយោគផ្នែកសុខភាពសាធារណៈ ដើម្បីទាក់ទាញទេសចរវេជ្ជសាស្ត្រ

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ថៃជំរុញការវិនិយោគផ្នែកសេវាសុខា ភិបាល ដើម្បីទាក់ទាញទេសចរវេជ្ជសាស្ត្រ។នេះបើតាមការ លើកឡើងរបស់រដ្ឋមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ថាណាកន វ៉ាងប៊ូនគង់ចាណា(Thanakorn Wangboonkongchana) ដែលត្រូវបានកាសែតដឹណេសិនថៃស្រង់សម្ដីនៅថ្ងៃទី៤មករាឆ្នាំ២០២៣។

លោក ថាណាកន(Thanakorn) មានប្រសាសន៍ថា ការបង្កើន ការវិនិយោគនៅក្នុងប្រព័ន្ធសុខភាពសាធារណៈនឹងធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសនាំមុខគេក្នុងវិស័យទេសចរណ៍វេជ្ជសាស្រ្ត។
លោក ថាណាកន បាននិយាយថា៖« នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធចាន់អូចា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ កិច្ច ខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់លោក ក្នុងការធានាថា ប្រទេសថៃក្លាយជាគោលដៅដំបូងសម្រាប់ប្រជាជន ដែលកំពុង ស្វែងរកការព្យាបាល»។

ផែនការរបស់នាយករដ្ឋមន្ត្រីថៃ គឺអំពាវនាវឱ្យជំរុញឱ្យប្រទេស ថៃ ក្លាយជាមជ្ឈមណ្ឌលសម្រាប់សេវាកម្មនិងផលិតផល វេជ្ជសាស្រ្ត ។ថៃនឹងអភិវឌ្ឍសមត្ថភាពនៃការអប់រំផ្នែក វេជ្ជសាស្រ្ត និងការធ្វើជាម្ចាស់ផ្ទះសន្និសីទវេជ្ជសាស្ត្រអន្តរជាតិ។
លោក Thanakorn បាននិយាយថា៖« ប្រទេសថៃគឺជា គោលដៅទេសចរណ៍សុខភាពដ៏ពេញនិយមបំផុតទី ៥ នៅលើពិភពលោកកាលពីឆ្នាំមុន ។ការព្យាបាល និងផលិតផល សុខភាពដូចជា ម៉ាស្សាថៃ ស្ប៉ា និងផលិតផលថែរក្សា សុខភាព មានច្រើនក្រៃលែង»។

ក្រសួងទេសចរណ៍ និងកីឡាថៃ រំពឹងថាប្រាក់ចំណូលពីទេស ចរណ៍ វេជ្ជសាស្រ្តនឹងកើនឡើងជាមធ្យម ៨ភាគរយ ជា រៀងរាល់ឆ្នាំក្នុងរយៈពេល៥ ឆ្នាំខាងមុខ។
ទិន្នន័យរបស់ក្រសួងសុខាភិបាលសាធារណៈ បង្ហាញថា ប្រាក់ចំណូលបានមកពីវិស័យទេសចរណ៍វេជ្ជសាស្ត្រមានចំនួន ១១,៩០ ពាន់លានបាត ស្មើនឹងជាង៣៦០០លានដុល្លា រ កាលពីឆ្នាំមុន។
លោក Thanakorn បាននិយាយថា ៖«តម្លៃនៃទេសចរណ៍ វេជ្ជសាស្រ្ត របស់ប្រទេសថៃនឹងឈានដល់២៥ ពាន់លានបាត (ជាង៨ពាន់លានដុល្លារ)នៅឆ្នាំក្រោយ» ។

លោកបានបន្តថា ការបង្កើនការវិនិយោគលើវិស័យទេសចរណ៍ វេជ្ជសាស្រ្ដក៏នឹងកាត់បន្ថយការនាំចូលថ្នាំ និងគ្រឿងផ្គត់ផ្គង់ វេជ្ជសាស្រ្ដផងដែរ។ លោកបានបន្ថែមថា សុខភាព សាធារណៈត្រូវបានចាត់ទុកថាជាសន្តិសុខជាតិ និងជា ក្បាលម៉ាស៊ីនដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេស៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner