កម្ពុជា-វៀតណាម ឯកភាពបន្តលើកកម្ពស់ប្រសិទ្ធភាព នៃ កិច្ច សហប្រតិបត្តិការក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿង ញៀន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជា-វៀតណាម បានឯកភាពដាក់ចេញនូវផែនការ មួយចំនួន ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហ ប្រតិបត្តិ ការក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រឿង ញៀន រវាង ភាគីទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពិតប្រាកដ និងស៊ីជ្រៅ ជាពិសេសគឺការងារសហការរវាងបណ្តាភូមិសាស្ត្រ ដែលមាន ព្រំដែន ជាប់គ្នា។

ការឯកភាពនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យ គ្រឿងញៀន ដែលរៀបចំឡើងកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ ដែលមានការចូលរួមពី ឯកឧត្តម ឃឹង សារ៉ាត់ នាយក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ។

ឯកឧត្តម ឃឹង សារ៉ាត់ បានលើកឡើងថា ភាគីទាំងពីរបាន ឯកភាពពីការលើកកម្ពស់គុណភាពនៃការផ្លាស់ប្តូរព័ត៌មានតាមរយៈបណ្ដាញទូរសព្ទទាន់ហេតុការណ៍ និងការិយាល័យទំនាក់ ទំនងព្រំដែន (BLO) ដែលត្រូវបានបង្កើតឡើង ជាពិសេសគឺ ព័ត៌មានដែលទាក់ទងនឹងមុខសញ្ញាមេខ្លោងខ្សែរយ:ជួញដូរគ្រឿងញៀនធំៗ បណ្តាមុខសញ្ញា ស្វែងរកចាប់ខ្លួនដែល កំពុងលាក់ ខ្លួន នៅក្នុងដែនដីនៃប្រទេសទាំងពីរ ដើម្បីស៊ើបបញ្ជាក់ និងតាមចាប់ខ្លួន។

ឯកឧត្តមបានថ្លែងទៀតថា ៖ «ភាគីទាំងពីរបានឯកភាព ក្នុងការ បង្កើនកិច្ចសហការអនុវត្តកិច្ចការជំនាញស្ដីពីការបង្ការ និង បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងនោះភាគីទាំងពីរផ្តោត សំខាន់ លើការស្រាវជ្រាវជាក់ស្តែងតាមខ្សែបន្ទាត់ព្រំដែន មូលដ្ឋានសំខាន់ៗពាក់ព័ន្ធដល់គ្រឿងញៀននៅ តាមតំបន់ ព្រំដែនកម្ពុជា-វៀតណាម»។

នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនរូបនេះ បានបន្តថា ភាគីនៃប្រទេសទាំងពីរបន្តសហការត្រួតពិនិត្យហ្មត់ចត់ រាល់សកម្មភាពស្របច្បាប់ទាក់ទងនឹងគ្រឿងញៀន ម្ចាស់ការក្នុងការបង្ការ ការរុករក និងបង្ក្រាបដាច់ខាតរាល់ សកម្មភាព ដែលទាក់ទងនឹងការដាំដុះរុក្ខជាតិដែល មានផ្ទុកសារធាតុញៀន និងការផលិតគ្រឿងញៀនខុសច្បាប់ ជាពិសេស គ្រឿងញៀនសំយោគ។

ជាមួយគ្នានេះឯកឧត្តម ឃឹង សារ៉ាត់ ក៏បានបញ្ជាក់បន្ថែមថា ភាគីទាំងពីរបានឯកភាពក្នុងការរក្សា និងដំណើរការប្រកប ដោយប្រសិទ្ធភាព អនុវត្តផែនការចំណុចខ្ពស់អំពីការឃោសនា វាយលុក និងបង្ក្រាបបទល្មើសគ្រឿងញៀននៅតាម បណ្ដោយ ព្រំដែនកម្ពុជា-វៀតណាម។

លោកថា ៖ «យើងនឹងបន្តកិច្ចប្រជុំប្តូរវេន ជាប្រចាំតាម យន្តការដែលមានស្រាប់រវាងថ្នាក់ខេត្ត ស្រុកជាប់ព្រំដែន ការិយាល័យ BLO និងកិច្ចប្រជុំជាវិសាមញ្ញតាមកំរិតថ្នាក់ សំដៅផ្លាស់ប្តូរព័ត៌មាន ឯកសារស្តីពីសកម្មភាព ឧក្រិដ្ឋកម្ម គ្រឿងញៀន»។
ភាគីទាំងពីរក៏បានឯកភាព គាំទ្រ និងលើកកម្ពស់សមត្ថភាព កំរិតយល់ដឹងជំនាញដល់មន្ត្រីអនុវត្តការងារបង្ការ និងបង្ក្រាប បទល្មើសគ្រឿងញៀន រួមទាំងចាត់តាំងបណ្ដាប្រតិភូទៅសិក្សា ស្រាវជ្រាវ និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅ មក អំពីការបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។

បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពបន្តរក្សានូវកិច្ចប្រជុំ ប្តូរវេនប្រចាំឆ្នាំរវាងភាគីទាំងបី សំដៅវាយតម្លៃលទ្ធផលកិច្ច សហ ប្រតិបត្តិការ និងដោះស្រាយរាល់បញ្ហានៅសេសសល់ ក្នុងការងារសហការ បង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន ពាក់ព័ន្ធដល់ប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពគ្នាចំពោះកិច្ចប្រជុំលើកទី៤ នៅ ឆ្នាំ២០២៤ នឹងប្រព្រឹត្ត នៅប្រទេសវៀតណាម ដោយ នាយកដ្ឋានបង្ការ បង្ក្រាបគ្រឿងញៀន និងបទល្មើស បញ្ជាការដ្ឋាន កងទ័ព។

សូមរំលឹថា កិច្ចប្រជុំនេះធ្វើឡើង យោងតាមកំណត់ហេតុ នៃកិច្ចប្រជុំលើកទី២ រវាងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និង នាយកដ្ឋានបង្ការ បង្ក្រាបគ្រឿងញៀន និងបទល្មើសបញ្ជាការ ដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារជាតិ និងនាយកដ្ឋាន តម្រួតស៊ើបអង្កេតបទ ល្មើសគ្រឿងញៀន ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះ ហត្ថលេខា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅខេត្ត សៀមរាប៕
ដោយ៖យុទ្ធ វីរៈ

ads banner