GDP របស់អាល្លឺម៉ង់ កើនឡើង ១.៩ភាគរយ ក្នុងឆ្នាំ ២០២២

ប៊ែរឡាំង៖ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអាល្លឺម៉ង ដែលបានកែសម្រួលក្នុងឆ្នាំ ២០២២ គឺខ្ពស់ជាងឆ្នាំមុនចំនួន ១.៩ភាគរយ។ នេះបើយោងតាមតួលេខបឋម ដែលចេញផ្សាយដោយការិយាល័យស្ថិតិសហព័ន្ធអាល្លឺម៉ង់ (Dstatis) ក្នុងថ្ងៃសុក្រទី១៣ ខែមករា ឆ្នាំ ២០២៣។

ប្រធានការិយាល័យស្ថិតិសហព័ន្ធអាល្លឺម៉ង់ (Dstatis) លោកស្រី Ruth Brand បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះបីជាមានលក្ខខណ្ឌក្របខ័ណ្ឌដ៏លំបាក ដូចជាផលវិបាកនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន, ការកើនឡើងតម្លៃថាមពល, ការរាំងស្ទះការដឹកជញ្ជូន និងការរីករាលដាលនៃជំងឺ COVID-19 ក៏ដោយ ក៏សេដ្ឋកិច្ចអាល្លឺម៉ង់ អាចដំណើរការបានល្អប្រសើរ។

ចំណែកលោក Stefan Kooths ដែលជាសេដ្ឋវិទូរបស់អាល្លឺម៉ង់មួយរូបដែរនោះ បាននិយាយថា ការកើនឡើងយ៉ាងសំខាន់នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំមុន មិនគួរបិទបាំងការខាតបង់ដែលបណ្តាលមកពីវិបត្តិនោះទេ។

លោក Kooths បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះថា បើគ្មានការឆក់តម្លៃថាមពល និងការរាំងស្ទះការផ្គត់ផ្គង់ជាប់លាប់ទេ នោះទិន្នផលសេដ្ឋកិច្ចនឹងកើនឡើងទ្វេដង។

ជាក់ស្តែង សម្រាប់ឆ្នាំ ២០២៣នេះ ត្រូវបានគេរំពឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអាល្លឺម៉ង់ នឹងកើនឡើង ០.៣ភាគរយ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner