ប្រធានាធិបតីហ្វីលីពីនបញ្ជាឱ្យភ្នាក់ងារនានា បង្កើនការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធខុសច្បាប់

ម៉ានីល ៖ ការិយាល័យទំនាក់ទំនងប្រធានាធិបតី (PCO) បានបញ្ជាក់នៅថ្ងៃសៅរ៍សប្តាហ៍នេះថា ប្រធានាធិបតីហ្វីលីពីន លោក ហ្វីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស បានបញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាលនានា បង្កើនការប្រយុទ្ធប្រឆាំងនឹង “ការរត់ពន្ធខុសច្បាប់ដ៏ច្រើន” នៅទូទាំងប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យទំនាក់ទំនងប្រធានាធិបតី (PCO) បានបញ្ជាក់ថា លោក ម៉ាកូស ចង់មានកំណែទម្រង់នៅក្នុងការិយាធិបតេយ្យ ដើម្បីទប់ស្កាត់ការរត់ពន្ធខុសច្បាប់, កាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងធានាភាពងាយស្រួលនៃការធ្វើអាជីវកម្ម ខណៈដែលរដ្ឋបាលរបស់គាត់ កំពុងធ្វើការដើម្បីជំរុញការវិនិយោគ និងសកម្មភាពអាជីវកម្មនៅក្នុងប្រទេសហ្វីលីពីន។

ក្នុងអំឡុងកិច្ចប្រជុំនាពេលថ្មីៗនេះ លោក ម៉ាកូស បានថ្លែងថា ភ្នាក់ងាររដ្ឋាភិបាលត្រូវតែធ្វើអ្វីមួយជាពិសេស ដើម្បីដោះស្រាយការរត់ពន្ធខុសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់។ និយាយឱ្យត្រង់ទៅយ៉ាងឃោរឃៅអំពីរឿងនេះ… យើងមានប្រព័ន្ធមួយ ប៉ុន្តែវាមិនដំណើរការទេ។ ការរត់ពន្ធនៅទីនេះក្នុងប្រទេសនេះគឺមានច្រើនណាស់ ដោយលោក ម៉ាកូស បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីជួសជុលប្រព័ន្ធឥឡូវនេះ។

ទន្ទឹមគ្នា ប្រធានាធិបតីហ្វីលីពីនរូបនេះ ក៏បានធ្វើការជំរុញឱ្យទីភ្នាក់ងារពាក់ព័ន្ធមានភាពច្នៃប្រឌិតបន្ថែមទៀត ដោយលោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវតែកំណត់មុខងារ ឬបង្កើតទីភ្នាក់ងារថ្មីប្រសិនបើចាំបាច់ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner