ហុងឌូរ៉ាសប្រកាសអាសន្នផ្នែកសុខភាពជាតិ រយៈពេល ៩០ថ្ងៃ ដោយសារជំងឺផ្តាសាយបក្សី

តេហ្គូស៊ីហ្គាល់ប៉ា ៖ ប្រទេសហុងឌូរ៉ាសនៅថ្ងៃសៅរ៍សប្តាហ៍មុននេះ បានប្រកាសភាពអាសន្នផ្នែកសុខភាពជាតិរយៈពេល ៩០ថ្ងៃ ដោយសារតែការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី។ នេះបើយោងតាមក្រឹត្យប្រតិបត្តិដែលបានចេញផ្សាយនៅក្នុងកាសែតផ្លូវការ។

វិធានការខាងលើនេះបានកើតឡើងបន្ទាប់ពីវត្តមាននៃជំងឺផ្តាសាយបក្សីត្រូវបានរកឃើញនៅក្នុងហ្វូងសត្វ រួមទាំងសត្វស្លាបពណ៌ត្នោតនៅឆ្នេរ La Ceiba នៅនាយកដ្ឋាន Atlantida, នាយកដ្ឋាន Cortes និងនៅនាយកដ្ឋាន Alvarado Lagoon ក្នុងទីក្រុង Puerto Cortes។

រយៈពេលប្រកាសអាសន្នផ្នែកសុខភាពបន្ទាន់នេះ អាចត្រូវបានពន្យារពេលដើម្បីការពារជំងឺផ្តាសាយ។ រដ្ឋាភិបាលហុងឌូរ៉ាសបានណែនាំដល់សេវាជាតិទទួលបន្ទុកកិច្ចការសុខភាព និងសុវត្ថិភាពកសិកម្ម (SENASA) ឱ្យអនុម័តវិធានការអនាម័យជាបន្ទាន់ តាមរយៈនាយកដ្ឋានបច្ចេកទេសសុខភាពសត្វ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះដល់បក្សីក្នុងស្រុក និងសត្វព្រៃ។

ក្រសួងកសិកម្មត្រូវបានអនុញ្ញាតឱ្យទិញទំនិញ និងសេវាកម្ម ដើម្បីការពារការរីករាលដាលនៃជំងឺនេះ។ ចំណែកសាលាក្រុងក៏ត្រូវបានបញ្ជាឱ្យអនុវត្តសកម្មភាពបង្ការ គ្រប់គ្រង និងទំនាក់ទំនងសម្រាប់ការរកឃើញ និងលុបបំបាត់ប្រភពនៃការឆ្លងឱ្យបានទាន់ពេលវេលាផងដែរ។ កាលពីថ្ងៃពុធសប្តាហ៍មុន សេវាជាតិ SENASA បានសម្លាប់សត្វស្លាប pelicans ប្រហែល ៥០ក្បាល ជាផ្នែកមួយនៃវិធានការទប់ស្កាត់ដំបូង៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner