សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា នឹងយកផ្លូវមួយខ្សែនៅខេត្តជាប់មាត់សមុទ្រដាក់ឈ្មោះ វិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវ

ម៉ាល់ឌីវ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសចំពោះមុខ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតីសាធារណរដ្ឋម៉ាល់ឌីវ ថា កម្ពុជា នឹងយកផ្លូវមួយខ្សែនៅខេត្តជាប់មាត់សមុទ្រដាក់ឈ្មោះ «វិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវ» ។

សន្និសីទព័ត៌មានរួមគ្នាជាមួយឯកឧត្តមប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឆ្នាំនេះជាខួបលើកទី២៨ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-ម៉ាល់ឌីវ ។ សម្ដេចបន្តថា ប្រទេសទាំងពីរ បានព្រមព្រៀងគ្នា ដើម្បីជូនអគ្គរដ្ឋទូតនៅទីក្រុងបាងកក ទៅជូនសារតាំងនៅរាជធានីភ្នំពេញ ហើយកម្ពុជា បញ្ជូនអគ្គរដ្ឋទូតពីទីក្រុងញូដេលី មកជូនសារតាំងនៅឯម៉ាល់ឌីវ ។

ជាមួយគ្នានេះ សម្ដេចតេជោ បានបញ្ជាក់ថា ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់របស់យើង ចំពោះចំណងមិត្តភាពរវាងប្រទេសទាំងពីរ, កម្ពុជា បានសម្រេចជាមួយនឹងការជ្រើសរើសផ្លូវមួយខ្សែ នៅទីក្រុងទេសចរណ៍មាត់សមុទ្ររបស់យើងដាក់ឈ្មោះថា ផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ដែលនឹងបង្ហាញអំពីចរិតប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់យើង ដែលចាប់ផ្ដើមពីទស្សនកិច្ចរបស់សម្ដេចនៅទីនេះ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner