ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នៅទីលាន១២ម៉ូទ័រផាក ទាក់ទាញអ្នកចូលរួមជិត២ម៉ឺននាក់

(មណ្ឌលគិរី)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ២០២៣ នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី រយៈពេល៣ថ្ងៃមកនេះ បានទាក់ទាញភ្ញៀវទេសចរ និងអ្នកចូលរួមយ៉ាងតិចជិត២ម៉ឺននាក់។

ថ្លែងប្រាប់អ្នកសារព័ត៌មាននារាត្រីថ្ងៃទី១៥ ខែមករា ដែលជាថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍នោះ លោក វិន សុខវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ២០២៣ នៅទីលាន១២ម៉ូទ័រផាក យ៉ាងហោចក៏មានភ្ញៀវទេសចរចូលរួមទស្សនាជិត២ម៉ឺននាក់ដែរ ព្រោះបើតាមការអង្កេតមើលរបស់លោក ១ថ្ងៃ យ៉ាងតិច៥ពាននាក់។

លោកថ្លែងយ៉ាងដូច្នេះថា «តាមរយៈសកម្មភាពភ្ញៀវដែលខ្ញុំមើលប៉ុន្មានថ្ងៃនេះ ១ថ្ងៃ មិនតិចជាង៥ពាន់នាក់ទេ អ៉ីចឹងរយៈពេល៣ថ្ងៃនេះអាចដល់ជាង១ម៉ឺននាក់ ឬជិត២ម៉ឺននាក់ហើយ»។

លោក ងិន សុខវិមាន បានកោតសរសើរថា ព្រឹត្តិការណ៍ប្រណាំងរថយន្តនេះ គឺប្លែកនិងធំជាងកម្មវិធីមុនៗនៅក្នុងខេត្តមណ្ឌលគិរី។

លោកអភិបាលរងខេត្តបានបន្តថា ចំពោះសេវាកម្មស្នាក់នៅក៏មាអ្នកស្នាក់ច្រើនក្នុងខេត្តដែរ ថ្វីដ្បិតតែព្រឹត្តិណ៍មិនដូចពិធីបុណ្យធំៗដូចជាបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំថ្មី បុណ្យអុំទូកជាដើមក៏ដោយ តែក៏ការរៀបចំនេះគឺចំថ្ងៃចុងសប្ដាហ៍ ហើយមានការផ្សព្វផ្សាយមុនបានទូលំទូលាយ ទើបជំរុញឱ្យភ្ញៀវទេសចរបានដឹង និងមកចូលទស្សនាច្រើន។

លោកក៏បានបង្ហាញការរំពឹងទុកថា ការបង្កើតឱ្យមានទីលាន១២ម៉ូទ័រផាក នៅស្រុកពេជ្រាដានេះ គឺជាផលិតផលទេសចរណ៍ថ្មីមួយដ៏សំខាន់ក្នុងការទាក់ទាញចរន្តភ្ញៀវទេសចរមកកាន់ខេត្តមណ្ឌលគិរី ដែលមានអំណោយផលផ្នែកទេសភាព អាកាសធាតុ ទេសចរណ៍ស្រាប់។

គួរជម្រាបថា ក្រៅតែពីការទស្សនាការប្រណាំងរថយន្ត Off Road និងម៉ូតូបានហើយ ទីលាន១២ម៉ូទ័រផាកក៏បានរៀបចំឱ្យមានការប្រគំតន្ត្រីសម័យនៅរាល់ពេលរាត្រី សម្រាប់ឱ្យប្រជាពលរដ្ឋក្នុងខេត្តចូលរួមទស្សនាដោយសេរីផងដែរ ជាមួយវត្តមានចូលរួមពីតារាចម្រៀងល្បីៗ មានពូឃ្លាំង កញ្ញារ៉ាប៊ី និង DJ តារាចម្រៀងផ្សេងទៀត៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner