ស្នងការខេត្តកណ្តាលដឹកនាំកម្លាំងចុះពិនិត្យទាំងយប់ជាបន្ទាន់ ខណៈទឹកហូរបុកខ្លាំងធ្វើឲ្យបាក់ច្រាំង ខូចខាត និងបាត់បង់ផ្ទះសម្បែងប្រជាពលរដ្ឋ នៅតាមព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ

កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំកងកម្លាំង ចុះត្រួតពិនិត្យទាំងយប់ជាបន្ទាន់ ខណៈទឹកហូរបុកខ្លាំងធ្វើឲ្យបាក់ច្រាំង ខូចខាត និងបាត់បង់ផ្ទះសម្បែងនៅតាមព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងការចុះត្រួតពិនិត្យនេះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានមានប្រសាសន៍ “ណែនាំឲ្យពលរដ្ឋរើសម្ភារ ចាកចេញពីកន្លែងកំពុងប្រឈម បាក់ស្រុត និងប្រយ័ត្នចំពោះគ្រួសារមានកូនតូចៗ ឱពុកម្តាយចាស់ៗ ហាមពួកគាត់ទៅមើលក្បែរកន្លែងបាក់ស្រុត ” ៕ ឆ ដា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner