អណ្តូងទឹកខ្នាតធំសម្រាប់សហគមន៍និងផ្លូវភូមិក្រាលគ្រួសក្រហមចំនួន ៣ខ្សែនៅឃុំជីផាត ត្រូវបានសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការ
ខេត្តកោះកុង៖ អណ្តូងទឹកខ្នាតធំសម្រាបស់សហគមន៍ដ៏ធំមួយដ៏ធំមួយដំណើរការដោយថាមពលព្រះអាទិត្យ និងផ្លូវភូមិក្រាលគ្រួសក្រហមចំនួន ៣ខ្សែរបស់សហគមន៍ជនបទ នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងកញ្ញាបណ្ឌិត ស៊ូ វណ្ណា ហ្គោនឡែត ស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្តកោះកុង ប្រជាសហគមន៍យ៉ាងច្រើនកុះករ។

ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ និងជាជនបង្គោលរេដបូកជាតិ បានលើកឡើងថា គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញនេះ មិនត្រឹមតែមានសារៈសំខាន់នោះទេប៉ុន្តែតំបន់នេះ ស្ថិតនៅក្នុងទីតាំងមួយប្រកបដោយលក្ខណៈយុទ្ធសាស្រ្ត ដែលជាជញ្ជាំងសំរាប់ការពារប្រទេសកម្ពុជា ទប់ទល់និងផលប៉ះពាលគ្រប់បែបយ៉ាងតាំងពីគ្រោះមហន្តរាយ ទឹកជំនន់ ខ្យល់ព្យុះជាដើម ។

ឯកឧត្តម បន្ថែមថា តំបន់ជួរភ្នំក្រវាញ នៅមានបំពេញមុខងារដ៏មានសារៈសំខាន់ ក្នុងការធ្វើជានិយ័តកម្មទឹកភ្លៀង ការទប់ការហូរច្រោះជាដើម។ ម្យាងវិញទៀត ប្រទេសកម្ពុជាយើង គួរតែមានមោទនភាព ដោយសារតែក្នុងចំណោមប្រទេសអាស៊ីទាំង៤៤ ដែលបានធ្វើគម្រោងរេដបូកនេះបានប្រកបដោយជោគជ័យ ហើយការអនុវត្តន៍គម្រោងរេដបូកនេះ មិនមែនជាការងាយស្រួលនោះទេ ទម្រាំយើងអាចយកឥណទានកាបូននេះ យកទៅលក់ដើម្បីបានថវិកា យកមកសាងប្រទេសយើង គឺត្រូវបានឆ្លងកាត់នូវការលំបាក ការតស៊ូ ស្មុគស្មាញ។
ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្ថែមថា ឥឡូវនេះ យើងទទួលបានជោគជ័យប្រកបដោយមោទនភាព ហើយមានប្រទេសផ្សេងៗទៀតបានមកសំរៀនពីកម្ពុជា មានប្រទេសឥណ្ឌុនេស៊ី ប្រទេសណេប៉ាល់ ជាដើមពីការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ ដើម្បីលក់បន្ត ។

ឯកឧត្តម ក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរខេត្ត ត្រូវចូលរួមការពារព្រៃឈើ ដើម្បីបំបាត់នូវពាក្យចោទប្រកាន់ថាប្រទេសកម្ពុជាអ្នកបំផ្លាញព្រៃឈើឱ្យទៅជាប្រទេស អ្នកការពារព្រៃឈើ ទី២ឈើដែលរក្សាបាននេះគឺលក់បានជាថវិកា ហើយថវិកាដែលលក់បាននេះ ត្រូវបានយកមកអភិវឌ្ឍន៍ប្រទេសជាតិយើង ជួយបងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង ។
កញ្ញាបណ្ឌិត ស៊ូ វណ្ណា ហ្គោនឡែត ស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងថា សារៈសំខាន់នៃការការពារឈើរងទឹកភ្លៀងតែមួយគត់ដែលនៅសេសសល់ និងសត្វព្រៃនៃព្រះរាជាណាចក្រកម្ពុជា ដែលជាថ្នូរនឹងការទទួលបានអត្ថប្រយោជន៍ផ្សេងៗជូនដល់សហគមន៍ដែលស្ថិតនៅតំបន់ជុំវិញនេះ ។ កញ្ញាបន្ថែមថា នៅចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២២ គម្រោងរេដបូកជួភ្នំក្រវាញខាងត្បូង បានចូលរួមចំណែកក្នុងការសាងសង់អណ្តូងទឹកចំនួន ៤៣ រួមមានទាំងអណ្តូងទឹកដ៏ធំបំផុតមួយនេះ នៅក្នុងភូមិកំឡូត ដែលបានបម្រើអត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋជាំង ១៧៦គ្រួសារ ស្មើរនិងជាង៨០០នាក់ មិនតែប៉ុណ្ណោះ ផ្លូវចំនួន ៤ខ្សែ ក៏ត្រូវបានសាងសងរួចរាល់រាល់ ។ កញ្ញាបន្ថែមថា សមិទ្ធផលផ្លូវ និងអណ្តូងទាំងនេះ និងជួយសម្រួលដល់ការធ្វើដំណើរទៅកាន់ទីផ្សារ និងាករទទួលបាននូវសេវាសាធារណៈ សំខាន់ៗសំរាប់សហគមន៍ ដូចជាសេវាសុខាភិបាល និងការអប់រំ ដែលមនុស្សជិត ៨០០០ពាន់ និងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីគម្រោងនេះ៕ ង៉ាន់ ទិត្យ

