រាជរដ្ឋាភិបាលបញ្ចេញគម្រោងជួយសិស្សក្រីក្ររៀននៅមហាវិទ្យាល័យ (Video Inside)

សម្តេចតេជោបានថ្លែងថារាជរដ្ឋាភិបាលមានគម្រោងក្នុងការជួយសិស្សក្រីក្រនៅមហាវិទ្យាល័យឱ្យទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញ នឹងថែមទាំងទទួលបានការជួយពីរដ្ឋនូវ ការឧបត្ថម្ភប្រាក់បន្ថែមទៀត ដើម្បីជួយឱ្យសិស្សនោះ ក្លាយជាទំពាំងស្នងឫស្សី។

បច្ចុប្បន្នតួលេខ នៃគ្រួសារដែលក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសមានចំនួន១លាន៥សែននាក់។ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេស នៃកម្ពុជា នៅថ្ងៃទី២៣ មករា ឆ្នាំ២០២៣បានថ្លែងថាគំរោងនេះ កំពុងស្ថិតក្នុងការពិចារណា និងអាចត្រូវដាក់ឱ្យអនុម័តនាពេលខាងមុខ។

កម្ពុជាទើបតែក្នុងសម័យតេជោសន្តិភាពនេះទេ ដែលមានគោលនយោបាយដាក់ចេញជា បន្តបន្ទាប់ ដើម្បីជួយជីវភាពពលរដ្ឋក្រីក្រដ៏ដូចជាការជម្រុញដុសខាត់ធនធានមនុស្សដើម្បីការ ដើរទាន់សម័យបច្ចេកវិទ្យាឧស្សាហកម្មក្នុងយុគសម័យបច្ចុប្បន្ន។

កម្ពុជាក្នុងសម័យដែលប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម ជាពិសេសក្នុងអតីតកាលរបបដឹកនាំ ខ្មែរក្រហមប៉ុលពត, និស្សិត បញ្ញវ័ន្ត សាស្ត្រាចារ្យ និងបណ្តាអ្នកចេះដឹងនានា ត្រូវបានក្រុមខ្មែរក្រហមធ្វើទុក្ខបុកម្នេញ ចាប់យកទៅដាក់គុក បង្ខំធ្វើពលកម្មបង្អត់អាហារបណ្តាលឱ្យស្លាប់អស់ជាច្រើន។

ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩, កម្ពុជាបានក្លាយជាប្រទេសឱនថយជាងគេ លើពិភពលោកដោយសារតែកង្វះធនធានមនុស្ស។ ប៉ុន្តែក្នុងសម័យដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសមានសន្តិភាពអស់សង្គ្រាមស៊ីវិលពិតប្រាកដចាប់តាំងពីចុង ឆ្នាំ១៩៩៨នោះមក, កម្ពុជាបានមានឱកាសកសាងវិស័យសិក្សាធិការអប់រំរបស់ខ្លួនសាឡើងវិញ ដែលបច្ចុប្បន្ននេះ មានសាលារៀននៅទូទាំងប្រទេសសរុបជាង១ម៉ឺន៤ពាន់សាលា រាប់ចាប់ពីមត្តេយ្យសិក្សាដល់ថ្នាក់វិទ្យាល័យ។ សាលារដ្ឋមានចំនួន១ម៉ឺន៣ពាន់៣០០ សាលា ។ គ្រឹះស្ថានបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ដែលរួមមានសាកលវិទ្យាល័យ និងវិទ្យាស្ថានមានចំនួន ១២៥សាលា ក្នុងនោះរដ្ឋមានចំនួន៤៨។

ads banner