លោក ចូ បៃដិន ជំរុញឱ្យហាមឃាត់ការប្រើប្រាស់កាំភ្លើងជាថ្មីទៀត ក្រោយមានហេតុការណ៍បាញ់ប្រហារនៅរដ្ឋកាលីហ្វ័រញ៉ា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី២៤ ខែមករានេះ បានអំពាវនាវដល់សភាឱ្យមានចំណាត់ការយ៉ាងឆាប់រហ័ស ដើម្បីហាមឃាត់ការប្រើប្រាស់កាំភ្លើង ខណៈដែលរដ្ឋកាលីហ្វ័រញ៉ាបានជួបប្រទះការបាញ់ប្រហារដ៏ធំចំនួនពីរលើកក្នុងរយៈពេលតិចជាង ៤៨ម៉ោង។

សមាជិកព្រឹទ្ធសភាមួយក្រុមនៅថ្ងៃទី២៣ ខែមករានេះ បានតាក់តែងឡើងវិញនូវការហាមឃាត់ការប្រើប្រាស់កាំភ្លើងសហព័ន្ធ ហើយនឹងច្បាប់ដែលនឹងបង្កើនអាយុអ្នកទិញអប្បបរមាដល់២១ឆ្នាំ។ លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងដឹងថា ការវាយលុកនៃអំពើហឹង្សាដោយកាំភ្លើងនៅទូទាំងអាមេរិក ទាមទារឱ្យមានចាត់វិធានការកាន់តែខ្លាំង។

ខ្ញុំម្តងទៀតជំរុញឱ្យសភាទាំងពីរធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ហើយបញ្ជូនច្បាប់ហាមឃាត់អាវុធវាយប្រហារនេះទៅកាន់តុរបស់ខ្ញុំ ហើយចាត់វិធានការដើម្បីរក្សាសហគមន៍អាមេរិក សាលារៀន កន្លែងធ្វើការ និងផ្ទះឱ្យមានសុវត្ថិភាព។

ច្បាប់ហាមប្រាមការប្រើប្រាស់កាំភ្លើងបានផុតកំណត់កាលពីឆ្នាំ ២០០៤ ហើយសភាបានបរាជ័យម្តងហើយម្តងទៀត ក្នុងការបន្តសុពលភាពវា បើទោះបីជាមហាអំណាចពិភពលោកនេះស៊ូទ្រាំនឹងការបាញ់ប្រហារទ្រង់ទ្រាយធំម្តងហើយម្តងទៀតក៏ដោយ។ គណបក្សសាធារណរដ្ឋជាច្រើនប្រឆាំងនឹងបម្រាមដែលលើកឡើងពីសិទ្ធិក្នុងរដ្ឋធម្មនុញ្ញក្នុងការកាន់កាប់កាំភ្លើង៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner