ឥណ្ឌូនេស៊ី ចង់បង្កើនជើងហោះហើរត្រង់បន្ថែមទៀតពីទីក្រុងចិន ទៅកាន់កោះបាលី

ហ្សាកាតា៖ ស្របពេលដែលឥណ្ឌូនេស៊ីបាននិងកំពុងកំណត់គោលដៅស្រូបទាញភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែច្រើននោះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គ្រោងនឹងបង្កើនជើងហោះហើរត្រង់បន្ថែមទៀតពីទីក្រុងនានារបស់ប្រទេសចិន ទៅកាន់កោះរមណីយដ្ឋានបាលីរបស់ខ្លួន។

រដ្ឋមន្ត្រីទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី លោក Sandiaga Uno បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសឥណ្ឌូនេស៊ីបានកំណត់គោលដៅស្រូបទាញភ្ញៀវទេសចរណ៍ជាង ២៥០,០០០នាក់មកពីប្រទេសចិននៅក្នុងឆ្នាំ ២០២៣នេះ។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ជាជើងហោះហើរត្រង់លើកដំបូងមកពីប្រទេសចិនទៅកាន់កោះបាលី ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ១៩។

ជើងហោះហើរដឹកអ្នកទេសចរចិន ២១០នាក់បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Ngurah Rai ក្នុងកោះបាលី ចេញពីទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន។ បើយោងតាមស្ថិតិឥណ្ឌូនេស៊ីបានឱ្យដឹងថា កាលពីឆ្នាំ ២០១៩ ភ្ញៀវទេសចរចិនប្រហែល ២.០៧លាននាក់បានទៅលេងកំសាន្តប្រជុំកោះនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner