នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រកាសរឹតបន្តឹងការសេពគ្រឿងស្រវឹង ចំពេលកើនឡើងវិបត្តិឧក្រិដ្ឋកម្ម
ស៊ីដនី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បាណេស នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសដាក់កំហិតថ្មីមួយ ដើម្បីទប់ស្កាត់វិបត្តិឧក្រិដ្ឋកម្មនៅភាគកណ្តាលប្រទេសអូស្ត្រាលី។

លោក អាល់បាណេស បានប្រាប់អ្នកយកព័ត៌មានថា ការលក់គ្រឿងស្រវឹងនឹងត្រូវបានកំណត់ សម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ។ ថ្ងៃចន្ទ និងថ្ងៃអង្គារ នឹងក្លាយជាថ្ងៃដែលគ្មានជាតិអាល់កុល ហើយការលក់គ្រឿងស្រវឹងនឹងត្រូវបានកំណត់ត្រឹមចន្លោះម៉ោង ៣រសៀល និង ៧យប់ជារៀងរាល់ថ្ងៃ។

នាយករដ្ឋមន្រ្តីអូស្រ្តាលីរូបនេះបន្ថែមថា ទាំងនេះគឺជាបញ្ហាស្មុគស្មាញនៅក្នុងទីក្រុង អាលីស ស្ព្រីងស៍ (Alice Springs) ហើយបញ្ហាទាំងនោះទាមទាររកដំណោះស្រាយពេញលេញ ដែលជម្រុញឱ្យរដ្ឋាភិបាលកម្រិតផ្សេងគ្នាធ្វើការជាមួយគ្នា។ វិធានការថ្មីនេះនឹងត្រូវអនុវត្តដំបូងក្នុងរយៈពេលបីខែ។

យោងតាមទិន្នន័យពីប៉ូលីសតំបន់ ណស់ធឺន ធើរីតធើរី Northern Territory (NT) បានឱ្យដឹងថា ការវាយប្រហារនៅក្នុងទីក្រុង អាលីស ស្ព្រីងស៍ (Alice Springs) បានកើនឡើង ៤៣ភាគរយកាលពីឆ្នាំមុន៕


ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា