ការនាំចេញរបស់ថៃបានធ្លាក់ចុះ ក្នុងរយៈពេលបីខែជាប់គ្នា
បាងកក៖ ការនាំចេញរបស់ថៃបានធ្លាក់ចុះក្នុងរយៈពេលបីខែជាប់ៗគ្នា គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែសរុបក្នុងឆ្នាំ២០២២ បានកើនឡើង ៥.៥% បើធៀបនឹងឆ្នាំ២០២១ ពោលគឺកើនដល់ទំហំពីមួយឆ្នាំទៅ ២៨៧.០៦ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មថៃ។
សម្រាប់ខែធ្នូ ឆ្នាំ២០២២ មានការនាំចេញធ្លាក់ចុះ ១៤.៦% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២១ ខណៈការនាំចូលធ្លាក់ចុះ ១២% ដែលបង្កើតឱនភាពពាណិជ្ជកម្ម ចំនួន ១.០៣ ពាន់លានដុល្លារអាមេរិក ។
ទីផ្សារនាំចេញរបស់ថៃដែលបានមើលឃើញការពង្រីកដ៏ធំបំផុតក្នុងឆ្នាំ ២០២២ គឺមជ្ឈឹមបូព៌ា ចក្រភពអង់គ្លេស កាណាដា សហរដ្ឋអាមេរិក បណ្តាប្រទេស CLMV ប្រទេសអាស៊ានផ្សេងទៀត និងអាស៊ីខាងត្បូង។
កំណើននៃការនាំចេញរបស់ថៃ កាលពីឆ្នាំមុន ត្រូវបាននាំមុខដោយផលិតផល ដូចជា ស្ករស ទូរស័ព្ទ ត្បូង និងគ្រឿងអលង្ការ ខ្លាញ់ បន្លែ/សត្វ និងប្រេង គ្រឿងបំប្លែង និងសមាសធាតុ សារធាតុវត្ថុពាក់កណ្តាលចំឡង និងសាច់មាន់កែច្នៃ ជាដើម៕
ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត