ស្លាប់មនុស្ស១២៨នាក់ព្រោះគ្រោះថ្នាក់ចរាចរណ៍ អំឡុងបុណ្យចូលឆ្នាំ បីថ្ងៃ នៅវៀតណាម
ហាណូយ៖ ក្នុងរយៈពេលបីថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំថ្មី នៅប្រទេសវៀតណាម ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃចន្ទ មានគ្រោះថ្នាក់ចរាចរណ៍ជិត ១១.៥០០លើក ដែលបានឆក់យកជីវិតមនុស្ស ១២៨នាក់។
នាយកដ្ឋានពិនិត្យ និងព្យាបាលជម្ងឺ នៃក្រសួងសុខាភិបាលវៀតណាម បានឱ្យដឹងថា ក្នុងរយៈពេលបីថ្ងៃនេះ ចំនួនអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងបន្តិច បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ប៉ុន្តែចំនួនអ្នកស្លាប់មានច្រើនជាង ១០%។

គួរបញ្ជាក់ថា ការឈប់សម្រាកបុណ្យចូលឆ្នាំថ្មី នៅវៀតណាមបានចាប់ផ្តើមនៅថ្ងៃទី ២០ ខែមករា ហើយបន្តរហូតដល់ថ្ងៃទី ២៦ ខែមករា។
នាយកដ្ឋានពិនិត្យ និងព្យាបាលជម្ងឺ ក៏បង្ហាញពីចំនួននៃការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តដែលបណ្តាលមកពីគ្រោះថ្នាក់ដោយកាំជ្រួច បានកើនឡើងពី ២០៨ ដល់ ៣១១នាក់ ខណៈករណីដែលបណ្តាលមកពីការពុលអាហារកើនឡើង មួយភាគប្រាំ។ ប៉ុន្តែចំនួននៃភាពអាសន្នដែលបង្កឡើងដោយមនុស្សចូលរួមក្នុងការឈ្លោះប្រកែកគ្នាបានថយចុះនៅឆ្នាំនេះ៕



ប្រភពពី VNexpress , ប្រែសម្រួលដោយ៖ សារ៉ាត