មនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈទឹកជំនន់វាយប្រហារប្រទេសម៉ាឡេស៊ី
គូឡាឡាំពួរ៖ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលម៉ាឡេស៊ី បានឱ្យដឹងថា ទឹកជំនន់នៅផ្នែកខ្លះនៃប្រទេសម៉ាឡេស៊ី បានធ្វើឱ្យមនុស្សច្រើនជាង ៥,០០០នាក់បង្ខំចិត្តផ្លាស់ទីលំនៅនៅក្នុងរដ្ឋចំនួនបី គិតត្រឹមល្ងាចថ្ងៃពុធសប្តាហ៍នេះ។
តំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺរដ្ឋ Johor មានចំនួនមនុស្សច្រើនជាងគេរហូតដល់ ៤,៧០០នាក់បានភៀសខ្លួនទៅកាន់ទីសុវត្ថភាព បន្ទាប់មកគឺរដ្ឋ Borneo ភាគខាងជើងនៃរដ្ឋ Sabah មានចំនួន ១៧៩នាក់ និងរដ្ឋ Pahang មានចំនួន ១៣៨នាក់។ នេះបើយោងតាមទិន្នន័យដែលផ្តល់ដោយនាយកដ្ឋានសុខុមាលភាពសង្គមម៉ាឡេស៊ី។

ចំណែកនាយកដ្ឋានធារាសាស្ត្រ និងប្រព័ន្ធលូម៉ាឡេស៊ី ក៏បានឱ្យដឹងដែរថា ស្ថានភាពទឹក់ជំនន់នៅរដ្ឋ Johor នៅតែបន្តមានការលំបាក ដោយកម្ពស់ទឹកទន្លេចំនួនបួនបានឈានដល់កម្រិតគ្រោះថ្នាក់ ជាមួយនឹងនិន្នាការកើនឡើង។
សូមជម្រាបបន្ថែមថា ប្រទេសម៉ាឡេស៊ីនៅតែប្រឈមមុខនឹងខ្យល់មូសុងឦសាន ដែលជាធម្មតាមានរយៈពេល៥ខែ គឺចាប់ពីខែវិច្ឆិកា ដល់ខែមីនា ហើយបានជួបប្រទះគ្រោះទឹកជំនន់ជាបន្តបន្ទាប់ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ៕



ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា