សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យមានការរៀបចំមេធាវី ដើម្បីការពារសិទ្ធនារីប្រកបរបរខាងសេវាកម្សាន្ត ក្នុងករណីទទួលរងការរំលោភបំពាន ឬអំពើហិង្សាណាមួយកើតមានឡើង

ភ្នំពេញ៖ ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន នៅវិមាន ៧ មករា នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យមានការរៀបចំមេធាវី ដើម្បីការពារសិទ្ធនារីប្រកបរបរខាងសេវាកម្សាន្ត (ខារ៉ាអូខេ ក្លិបឌីស្កូតែក) ក្នុងករណីពួកគាត់ទទួលរងការរំលោភបំពាន ឬអំពើហិង្សាណាមួយកើតមានឡើង។

នេះបើតាមទំព័រ Facebook របស់ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានបង្ហោះនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យមានការរៀបចំមេធាវី ដើម្បីការពារសិទ្ធនារីប្រកបរបរខាងសេវាកម្សាន្ត (ខារ៉ាអូខេ ក្លិបឌីស្កូតែក) ក្នុងករណីពួកគាត់ទទួលរងការរំលោភបំពាន ឬអំពើហិង្សាណាមួយកើតមានឡើង។ នេះគឺជាការឆ្លើយតបក្នុងកិច្ចពិភាក្សានៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី ២៩ មករា នេះ។

មេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំដោយឯកឧត្តម គី តិច និងមេធាវីរបស់ក្រសួងកិច្ចការនារី គឺជាអ្នកទទួលធ្វើកិច្ចការដែលទាក់ទងនឹងការជំរុញពង្រឹង និងលើកកម្ពស់ការងារក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner