បុណ្យអង្ករលើកទី៥ បង្ហាញពីកិត្យានុភាពអង្ករនិងជំរុញការ នាំចេញ ទៅកាន់ទីផ្សារពិភពលោក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖កម្ពុជាបានប្រារព្វពិធីបុណ្យអង្កររយៈពេលបីថ្ងៃ ចាប់ពី ថ្ងៃទី២៧ ដល់២៩ ខែមករា ឆ្នាំ២០២៣ នៅសួនច្បារព្រះរាជ ដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីអបអរសាទរអង្ករ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក ដែលកម្មវិធីបុណ្យ អង្ករ ត្រូវបានប្រារព្វឡើងជាលើកទី៥ និងជាលើកទី១ សម្រាប់ ខេត្ត សៀមរាប លើកស្ទួយកិត្យានុភាពវិស័យស្រូវអង្ករកម្ពុជា និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ខេត្តសៀមរាបផងដែរ។

ព្រឹត្តិការណ៍មានរយៈពេលបីថ្ងៃនេះ ត្រូវបានផ្តួចផ្តើគំនិតដោយ សមាគមក្លឹបទេសចរណ៍សៀមរាប និងសហព័ន្ឋស្រូវអង្ករកម្ពុជា និង ទទួលបានការសហការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ឋ ព្រមទាំងវិស័យឯកជនជាច្រើនទៀត។

លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា គោលបំណងសំខាន់នៃពិធី បុណ្យអង្ករ គឺដើម្បីផ្សព្វផ្សាយ សក្តានុ ពលវិស័យស្រូវអង្ករកម្ពុជា ដែលជា មាស ”ស” របស់កម្ពុជា ហើយ កន្លងទៅថ្មីៗ នេះដែរអង្ករកម្ពុជាបានឈ្នះពានរង្វាន់ “អង្ករល្អដាច់ គេរបស់ពិភពលោក” ដែលជាប្រភេទអង្ករម៉ាក “ម្លិះអង្គរ” និងផលិត ចេញពីពូជស្រូវឈ្មោះ “ផ្ការំដួល” ។

លោកបានបន្តថា វិស័យស្រូវអង្ករនៅកម្ពុជាបានដើរតួនាទីយ៉ាង សំខាន់សម្រាប់ទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចជាតិ ដែលបាន ធ្វើការនាំចេញអង្ករក្នុងឆ្នាំកន្លងទៅបានចំនួនជាង ៦៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ៤១៨ លានដុល្លារអាមេរិក និងនាំចេញស្រូវបានចំនួនជាង ៣.៤លានតោនស្រូវ ដែលគិត ជាទឹកប្រាក់បាន ចំនួនជាង ៨៨១លានដុល្លារ ដែលសរុបទាំង ការនាំចេញអង្ករ និងស្រូវគិតជាប្រាក់មានប្រមាណជាង ១.២០០ លានដុល្លារក្នុងមួយឆ្នាំ។

លោកបានបញ្ជាក់ថា ៖ «នេះជាការរួមចំណែកមួយយ៉ាងសំខាន់ សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ហើយបានធ្វើឱ្យកម្ពុជាដែល ធ្លាប់ ជាប្រទេសដែលខ្វះខាតស្បៀង ក្លាយជាប្រទេសដែលមាន អតិរេកស្រូវប្រមាណជាងប្រាំលានតោន។

ការទទួលបានជ័យលាភីដ៏វិសេសវិសាលនេះ គឺកើតចេញពីកិច្ចខិត ខំប្រឹងប្រែងរបស់បងប្អូនប្រជាកសិករកម្ពុជា ក្នុងការថែទាំដាំដុះលើ ដែន ដីដ៏ល្អនិងដ៏មានជីវជាតិនៃបឹងទន្លេសាបរបស់យើង»។

ចំណែកលោក កៅ ហ្វីលីព ប្រធានសមាគមន៍ក្លឹបទេសចរណ៍ ខេត្តសៀមរាប បានឱ្យដឹងដែរថា ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺអនុលោមតាមយុទ្ធសាស្ត្រ ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ ២០២១-២០៣០ ខេត្តសៀមរាបដែលបានដាក់សម្រេចដោយ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តប្រកបដោយនិរន្តរភាព និង បរិយាបន្នក្នុងអត្ថន័យ រួមចំណែកលើកកម្ពស់និងសំរេចចក្ខុ វិស័យ មួយនេះ ដោយយោងលើភាពចាំបាច់ក្នុងការស្ដារឡើងវិញនូវវិ ស័យទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យមាន ភាព ប្រសើរឡៀង។

លោកបានបញ្ជាក់ថា ៖ «ពិធីបុណ្យអង្ករនេះ ក៏ជាការជំរុញឱ្យមាន ចលនា ទេសចរណ៍ផ្ទែក្នុងនិងអន្តរជាតិឡើងវិញ តាមរូបមន្ត “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ពីគ្រប់ភាគីពាក់ព័ន្ធស្រមតាម គោល ការណ៍ Public Private Partnership និងចាប់ផ្តើមអនុវត្ត ផែនការ ផ្សេងៗទៀត ក្រោមបរិបទ Visit Cambodia Year 2023 សម្រាប់ចូលរួម ផ្សព្វផ្សាយ គាំទ្រកម្ពុជា ជាម្ចាស់ផ្ទះ លើកទី៣២ SeaGames និង ទី១២ ASEAN ParaGames ក្រោមស្មារតីនៃយុទ្ធនាការ ទស្សនាស្រុកយើង កម្ពុជាស្អាត ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារ កិច្ចល្អ»។
ចំណែក លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ក៏បានថ្លែង ដែរថា តំបន់សៀមរាប-អង្គរ គឺជាក្បាលម៉ាស៊ីនរុញកំណើន ទេសចរណ៍ក ម្ពុជា ដោយអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបជា «គោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងបរិយាប័ន្ន» ស្របតាមគន្លងប្រក្រតីភាពថ្មី គឺជាការចាំបាច់ជាយុទ្ធសាស្រ្ត ដែលទាមទារឱ្យមានការអនុវត្តតាមការចង្អុលទិសរបស់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។
លោកបានបន្ថែមទៀតថា ដើម្បីអបអរសាទរអង្ករកម្ពុជាជាប់ ចំណាត់ ថ្នាក់ពិភពលោក នៅក្នុងខេត្តសៀមរាប តាមរយៈ បរវកញ្ញាចក្រវាលទាំង ២៦ប្រទេសនាពេលនេះ គឺបានបង្ហាញ ពីការផ្សារភ្ជាប់រវាងវិស័យកម្មសិកម្ម និងវិស័យទេសចរណ៍ ដែលជួយបំពេញឱ្យគ្នាទៅវិញទៅមក។

លោកបានបញ្ជាក់ថា៖« យើងជឿជាក់ថា តាមរយៈកម្មវិធីនេះក៏នឹង បានជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ខេត្តសៀមរាប ក៏ដូចជា វិស័យស្រូវអង្ករកម្ពុជាយើងឱ្យមានការទទួលស្គាល់ និងមានអ្នក ប្រើប្រាស់កាន់តែច្រើនឡើងនៅទូទាំងពិភពលោក តាមរយៈ បរវកញ្ញាចក្រវាឡទាំង២៦ប្រទេស»។

សូមជម្រាបថា អង្ករផ្ការំដួលរបស់ បានជាប់ចំណាត់ថ្នាក់ជា អង្ករល្អបំផុតលើពិភពលោកចំនួនប្រាំដង គឺនៅឆ្នាំ២០១២ ,២០១៣, ២០១៤, ២០១៨ និងចុងក្រោយនៅឆ្នាំ២០២២ នៅខេត្តភូកេត ប្រទេសថៃ។ សម្រាប់ការប្រកួតចុងក្រោយក្នុងឆ្នាំ២០២២ អង្ករពូជស្រូវផ្ការរំដួល ដែលស្ថិតក្រោមម៉ាកវិញ្ញាតកម្ម “ម្លិះអង្គរ” ត្រូវបានជាប់ជាអង្ករ ល្អបំផុតពិភពលោក ដោយ ជ្រើសរើសចេញពីវត្ថុសំណាក អង្ក រគម្រូចំនួនជាង ៤០សំណាកអង្ករដែលផ្ដល់ដោយប្រទេសចំនួន ៨ ប្រទេស។ ការផ្តល់ពិន្ទុ និងជ័យលាភីអង្ករល្អបំផុតពិភពលោក ដោយគណៈកម្មការជំនាញរបស់វិទ្យាស្ថានអន្តរជាតិ ICI របស់ សហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានចម្បងដូចជា ភាពប្រណិត នៃគ្រាប់អង្ករ (Characteristic-Appearance) ដោយផ្តោត ទាំងទំហំគ្រាប់អង្ករ គុណភាព នៃការកិន ប៉ូលា ការវេចខ្ចប់ , រសជាតិ (Test),ក្លិន ( Aroma), ភាពទន់ (Soft texture) និងមានចំណុចពិសេសជាច្រើនដោយផ្អែកលើជំនាញរបស់គណៈកម្មាធិការជ្រើសរើស៕ ដោយ៖ វណ្ណ សុជាតា

ads banner