សហរ្ឋអាមេរិក និងបញ្ចប់ការប្រកាសអាសន្នកូវីដ១៩ នៅថ្ងៃទី១១ ខែឧសភា
អាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានធ្វើ សេចក្តីប្រកាសជាផ្លូវការកាលពីថ្ងៃចន្ទថា លោកនឹងបញ្ចប់ការប្រកាស ជំងឺអាសន្នរោគកូវីដ១៩ នៅថ្ងៃទី ១១ ខែឧសភាខាងមុខនេះ បន្ទាប់ពី សហរដ្ឋអាមេរិកបានប្រើប្រាស់វិធានការទប់ស្កាត់ការរាតត្បាតអស់រយៈពេលជិតបីឆ្នាំ។
ច្បាប់ស្តីពីគ្រាអាសន្នជាតិ ជំពោះជំងឺ កូវីដ១៩ និងគ្រាអាសន្នផ្នែក សុខ ភាពសាធារណៈ (PHE) ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២០ ក្រោមការសម្រេចចិត្តរបស់លោកប្រធានាធិបតី Donald Trump ប៉ុន្តែគោលនយោបាយបន្ទាប់ និងត្រូវបានកំណត់បញ្ចប់នា ប៉ុន្មានខែខាងមុខដោយលោក Biden។
ការិយាល័យផ្នែគ្រប់គ្រង និងថវិការបស់សេតវិមាន (OMB) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីប្រកាស នេះនឹងត្រូវបន្តរហូតដល់ថ្ងៃទី ១១ ខែឧសភា មុននឹងបញ្ចប់ច្បាប់ គ្រាអាសន្ន។ OMB បានបន្តទៀតថា « ការបញ្ចប់នេះនឹងស្របតាម ការប្តេជ្ញាចិត្តរបស់រដ្ឋបាលក្នុងការផ្តល់ជូនដំណឹងយ៉ាងហោចណាស់ ៦០ ថ្ងៃមុនពេលបញ្ចប់ PHE»។
OMB ក៏បាននិយាយបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ ដោយ ឡែកមួយទៀតផងដែរថា លោក Biden ក៏និងវេតូប្រឆាំងលើ សេចក្តី ព្រមព្រៀងច្បាប់មួយនៅក្នុងសភាសហរដ្ឋអាមេរិកដែលស្តីពីការលុបចោលតម្រូវការវ៉ាក់សាំង កូវីដ១៩ សម្រាប់បុគ្គលិកសុខាភិបាល ដែលកំពុងធ្វើការនៅលើកម្មវិធីមួយចំនួនរបស់សហព័ន្ធផ្សេងៗ៕
ដោយ៖ឡេង អារីតា
https://www.google.com/search?q=translate&oq=tra&aqs=chrome.0.69i59j69i57j35i39j69i59j69i61j5j69i61l2.1388j0j7&sourceid=chrome&ie=UTF-8