ឧត្តមសេនីយ៍ឯក ស ថេត កោតសរសេីរដល់កងកម្លាំងចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងរក្សា ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វេីការកោតសរសេីរដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមរក្សា ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។

ឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ខណៈអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមករា និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បាន ណែនាំដល់លោកស្នងការរងទទួលផែនធនធានមនុស្ស ក៏ដូចជាស្នងការរងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យវត្តមានកម្លាំង ប្រចាំបញ្ជា ត្រូវមានកម្លាំងជាក់ស្តែង រួមជាមួយម៉ូតូ និងរថយន្ត ដេីម្បីត្រៀមចេញដោះស្រាយ សង្គ្រោះ និងអន្តរាគមន៍ ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅពេលមានបញ្ហាផ្សេងៗកេីតមានឡេីង ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ ក្រុមជំនួយការ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕


ដោយ ៖ ភារ៉ា និងប៊ុនធី