បំផ្ទុះគ្រាប់បែកអត្តឃាត នៅប៉ាគីស្ថាន ស្លាប់មនុស្សជាង៨០នាក់
អត្ថបទដោយ៖
លន់ សារ៉ាត
អ៊ីស្លាម៉ាបាដ៖ មនុស្សយ៉ាងហោចណាស់ ៨៣នាក់បានស្លាប់ និង របួសជាង១០០នាក់ទៀតរងរបួស ក្នុងករណីបំផ្ទុះគ្រាប់បែកដ៏កក្រើកមួយ នៅក្នុងប្រទេសប៉ាគីស្ថាន។

ការវាយប្រហារខាងលើ បានកើតមានចំពេលថ្វាយបង្គំថ្ងៃត្រង់ កាលពីថ្ងៃចន្ទ នៅព្រះវិហារអ៉ីស្លាមមួយកន្លែង ក្នុងទីក្រុងផេសាវ៉ា (Peshawar) ភាគពាយព្យ ប្រទេសប៉ាគីស្ថាន គឺត្រូវបានធ្វើឡើងដោយជនបំផ្ទុះគ្រាប់បែកអត្តឃាត។

គួរបញ្ជាក់ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប៉ាគីស្ថាន មានមនុស្សប្រហែលខ្ទង់៤០០នាក់ ស្ថិតក្នុងព្រះវិហារខាងលើ នៅពេលការវាយប្រហារបានកើតឡើង។

អ្នករួចជីវិត និងក្រុមសង្រ្គោះបាននិយាយថា ព្រះវិហារមួយផ្នែកធំបានដួលរលំ ហើយមានជនរងគ្រោះដទៃទៀត នៅកប់ជាប់ក្រោមគំនរបាក់បែក ខណៈមនុស្សជាច្រើននៅក្នុង ចំណោមអ្នករងរបួស១៧០នាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ៕

ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ