ក្រសួង អប់រំ តម្រូវ ឱ្យសិស្ស ជាប់និទ្ទេសA ធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ មុននឹងចូល រួម ពិធីសំណេះសំណាលជាមួយនឹងសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ:​ ក្រសួង អប់រំ យុវជន និង កីឡា បាន ណែនាំ ឱ្យ សិស្ស ដែលបាន ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ដែលទទួលបាននិទ្ទេស A ត្រូវ ធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ ដើម្បីចូលរួម ក្នុង ពិធីសំណេះសំណាល ក្រោមអធិបតីភាពសម្ដេចរេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៣។
យោងតាម សេចក្តីណែនាំ របស់ ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី ៣១ ខែមករា បាន ឱ្យ ដឹងថា ក្រសួង នឹងរៀ បចំពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡងកាល ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ និងសិស្សប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដែលទទួលបាននិទ្ទេស A នាថ្ងៃទី០២ ខែកុម្ភៈ ក្រោមអធិបតីភាពលោក ហ៊ុន សែន ។
ក្រសួង បាន បញ្ជាក់ថា ៖ «ដើម្បីឱ្យពិធីនេះប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងទទួលបានភាពជោគជ័យ អ្នកចូលរួមទាំងអស់ត្រូវទទួលបានការធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ ដោយក្រុមគ្រូពេទ្យ នាថ្ងៃទី១ ខែកុម្ភៈ ដោយបញ្ជាក់លទ្ធផលអវិជ្ជមានត្រូវបិទ Sticker ដែលបញ្ជាក់ថាអវិជ្ជមានជំងឺកូវីដ១៩»។
សេចក្តីណែនាំនេះបានបន្តថា អ្នកចូលរួមត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល ត្រូវពាក់នូវប័ណ្ណសម្គាល់ពេលចូលរួមពិធី និងអង្គុយតាមប្លង់ ដែលបានរៀបចំជូន ហើយអ្នកចូលរួមមិនអ នុញ្ញាត ឱ្យ យកសាក់កាដូ ឬកាបូប ដបទឹក និងភេសជ្ជៈផ្សេងៗ ចូលក្នុងពិធី ហាមយកវត្ថុមុតស្រួច និងអាវុធជាតិផ្ទុះ ដែលអាចបង្កហានិភ័យក្នុងពិធី ហាមចូលរួមពិធី ក្នុងករណីធ្វើតេស្តវិជ្ជមានកូវីដ១៩ ឬសង្ស័យថាមានអាការៈជំងឺកូវីដ១៩ ហាមបង្កសំឡេងរំខានក្នុងអំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសុន្ទរកថា។
អ្នកនាំពាក្យ ក្រសួង អប់រំ យុវជន និង កីឡា ឯកឧត្តម រស់ សុវាចា ធ្លាប់ បាន លើកឡើងឱ្យដឹងថា សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេច ជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប និងសិស្សប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ដែលទទួលបាននិទ្ទេស A នៅ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
សូមបញ្ជាក់ ផងដែរថា លទ្ធផលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ ២០២២ មានសិ ស្ស ជាប់ ចំនួន ៩០ ៩៥០ នាក់ ស្មើនឹង ៧២.៣៣% ក្នុងនោះសិស្ស និទ្ទេស A ចំនួន១០៤៩នាក់, និទ្ទេស B ចំ នួន ៧ ២៣២ នាក់, និទ្ទេស C ចំនួន ១៩ ០៥៣ នាក់, និទ្ទេស D ចំនួន ៣១ ១៦៦ នាក់ និងនិទ្ទេស E ចំ នួ ន ៣២ ៤៥០ នាក់។
សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ បានធ្វើការ កោត សរសើរ ចំពោះសិស្ស ដែល បាន ជាប់ អស់នេះ ជាពិសេសអ្នកដែល ជាប់ ចំណាត់ ថ្នាក់ និទ្ទេស A ទាំងអស់ នៅ ឆ្នាំ ២០២២ ដែល លោកនឹងជួបនៅថ្ងៃទី២ ខែកុម្ភៈនេះ ផងដែរ៕

ដោយ:នាង សុគន្ធា

ads banner