កូរ៉េខាងត្បូងថា ខ្លួន និងអាមេរិកប្តេជ្ញារារាំងកូរ៉េខាងជើងកាន់តែខ្លាំង

សេអ៊ូល៖ ប្រមុខកាទូតកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានប្តេជ្ញាពង្រឹងការរារាំងបន្ថែមទៅដល់កូរ៉េខាងជើង។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ប៉ាក់ ជីន (Park Jin) បាននិយាយបែបនេះ បន្ទាប់ពីបានជួបជាមួយអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក គឺលោករដ្ឋមន្ត្រីការបរទេស អេនតូនី ប្លីងឃិន ( Antony Blinken) កាលពីថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោករដ្ឋមន្ត្រីកូរ៉េខាងត្បូងរូបនេះបានលើកឡើងថា រដ្ឋបាលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាពង្រឹង “ការរារាំងបន្ថែម” នៅក្នុងទំនាក់ទំនង ទៅកូរ៉េខាងជើង។

លោក Park បានបន្ថែម នៅក្នុងសន្និសីទសារព័ត៌មាន នាពេលនោះដែរថា ប្រទេសទាំងពីរនឹងបន្តការសម្របសម្រួលគ្នាយ៉ាងតឹងរ៉ឹង ដើម្បីសម្រេចបានសន្តិភាពពិតប្រាកដនៅលើឧបទ្វីបកូរ៉េ៕ ប្រភព៖ Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner