ផាកពិន័យយានយន្ត ល្មើសច្បាប់ ចំនួន ១៤៤ គ្រឿង តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក ទូ ទាំង ប្រទេស នាថ្ងៃទី ០៦ កុម្ភៈ ម្សិលមិញ
ភ្នំពេញ ៖ យោងតាម របាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ស្តី ពី ការ រឹត បន្ដឹង ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃ ទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៣ម្សិលមិញ បានបញ្ជាក់ ថា ចំនួន គោលដៅ សរុប ៨៧ គោលដៅ មាន យានយន្ត ចូល គោលដៅ ចំនួន ១៦១ គ្រឿង ម៉ូតូ ចំនួន ៧២ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ១៤៤ គ្រឿង មាន ម៉ូតូ ចំនួន ៧២ គ្រឿងត្រូវបានផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែក ក្នុង រយៈពេល ៥ ថ្ងៃ ( ថ្ងៃ ទី ០១-០៥ ខែកុម្ភៈ ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ១.៩៦៩ គ្រឿងក្នុង នោះ រកឃើញ យានយន្ត ល្មើស សរុប ចំនួន ១.៧៤៩ គ្រឿង ម៉ូតូ មានចំនួន ១.៤៥៧ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។
ក្នុងរបាយការណ៍ ដដែល បាន វាយតម្លៃ រយៈពេល ០៥ ថ្ងៃ នៃ ខែកុម្ភៈ នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អ ប្រសើរ ៕ដោយ ៖ ភារ៉ា និងប៊ុនធី