អតីតមេដឹកនាំយោធាប៉ាគីស្ថាន ទទួលមរណភាពហើយ

ឌូបៃ៖ អតីតមេដឹកនាំយោធា នៅប្រទេសប៉ាគីស្ថាន លោក ពឺវ៉េស មូសារ៉ាហ្វ (Pervez Musharraf) បានទទួលមរណភាពហើយ នៅក្រៅប្រទេស។

Read. អតីតមេដឹកនាំយោធាដែលនិរទេសខ្លួន របស់ប្រទេសប៉ាគីស្ថាន លោក ពឺវ៉េស មូសារ៉ាហ្វ (Pervez Musharraf) ដែលបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក ក្នុងអំឡុងពេល “សង្គ្រាមប្រឆាំងភេរវកម្ម” បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យ នាទីក្រុងឌូបៃ កាលពីថ្ងៃអាទិត្យ ក្នុងអាយុ ៧៩ ឆ្នាំបន្ទាប់ពីជំងឺដ៏យូរ។

លោក Musharraf បានដណ្ដើមអំណាច នៅក្នុងរដ្ឋប្រហារបង្ហូរឈាម ឆ្នាំ ១៩៩៩ ហើយលោកបានដើរតួ ក្នុងពេលដំណាលគ្នា ជាមេទ័ពផង ជានាយករដ្ឋមន្ត្រីផង និងប្រធានាធិបតីប៉ាគីស្ថាន ផង នៅពេលដែលការវាយប្រហារ ៩/វិច្ឆិកា លើសហរដ្ឋអាមេរិក បានកើតឡើង។

ឧត្តមសេនីយរូបនេះបានព្យួររដ្ឋធម្មនុញ្ញចំនួនពីរដង ហើយត្រូវបានចោទប្រកាន់ពីបទធ្វើប្រជាមតិ បង្រួញអំណាចរបស់គាត់ ក៏ដូចជា ការរំលោភសិទ្ធិដ៏ច្រើនសន្ធឹកសន្ធាប់ រួមទាំងការប្រមូលផ្តុំគូប្រជែង ក្នុងអំឡុងពេលកាន់អំណាចជិតប្រាំបួនឆ្នាំរបស់លោក៕ ប្រភពពី AFP , ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner